បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​ចំបាប់​ថ្នាក់​មូលដ្ឋាន​២៦​នាក់​នៅ​ NOCC

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ ពិ​ក​កម្ពុជា​បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​ចំបាប់​មាន​រយៈពេល​៥​ថ្ងៃ​ហើយ​ បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​នៅ​ទីស្នាក់ការ​គណៈ​ក​ម្មា​ធិ​ ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដោយ​មានការ​ចូលរួម​ពី​ លោក​ វ៉ា​ត់​ ចំរើន​ អគ្គ​លេ​ ខា​ធិ​ការ​ NOCC​ និង​ជា​ប្រធាន​សហព័ន្ធ​ កីឡា​ចំបាប់​កម្ពុជា​ ។​ នៅ​ក្នុង​ពិធី​នោះ​ ក៏​មានការ​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដល់​សិក្ខាកាម​ទាំង​២៦​នាក់​ ព្រមទាំង​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​ គ្រូឧទ្ទេស​២​នាក់​ផង​ដែរ​ ។​ ​

IMG_5700

លោកគ្រូ​ ហុ​ក​ ឈាង​គី​ម​ ប្រធាន​ គ្រប់គ្រង​វគ្គ​បានឱ្យ​ដឹង​ថា​ សិក្ខាកាម​ ដែល​ចូលរួម​សិក្សា​ក្នុង​វគ្គ​សិក្សា​នេះ​មក​ពី​ក្លិប​កីឡា​ចំបាប់​១១​នាក់​ក្លិប​យាយ​ព្រីង​ខេត្ដពោធិ៍សាត់​២​នាក់​,​ ក្លិប​ចំបាប់​រិ​ទ្ធី​ សែន​៣​នាក់​,​ ក្លិប​ចំបាប់​ល័​ក្ខ​រ៉ៃ​យ៉ុ​ង​២​ នាក់​,​ ក្លិប​ចំបាប់​ភ្នំពេញ​៥​នាក់​,​ ក្លិប​ ចំបាប់​ឃ្លាំងមឿង​២​នាក់​ និង​នាយក​ បច្ចេកទេស​១​នាក់​ សរុប​សិក្សា​បុរស​ ២០​នាក់​នារី​៦​នាក់​ ។​ ​

វគ្គ​សិក្សា​នេះ​បាន​ចែក​ចេញ​ជា​មេរៀន​ ទ្រឹស្ដី​និង​អនុវត្ដ​ជាក់ស្ដែង​ផ្សេងៗ​គ្នា​ធ្វើ​ឱ្យ​សិក្ខាកាម​បាន​យល់​ដឹង​ពី​ការ​រៀបចំ​ គម្រោង​ផែនការ​ហ្វឹកហាត់​និង​តារាង​ កាលវិភាគ​ប្រចាំ​ថ្ងៃខែ​និង​ឆ្នាំ​ព្រមទាំង​ ចិត្ដគរុកោសល្យ​កីឡា​ចំបាប់​ជំហរ​កីឡា​ចំបាប់​របៀប​រំកិល​ខ្លួន​បច្ចេកទេស​នៃ​ការ​ចាប់ជើង​បច្ចេកទេស​ការពារ​ការ​ផ្ដល់​ ដំបូន្មាន​ដល់​សិស្ស​ព្រមទាំង​ការ​ប្រឆាំង​សារ​ធា​តិ​ញៀន​និង​វេជ្ជសាស្ដ្រ​កីឡា​ផង​ ដែរ​ ។​ ​

លោក​បាន​បន្ដ​ទៀត​ថា​ លទ្ធផល​ការ​ សិក្សា​ត្រូវ​បាន​គ្រូឧទ្ទេស​វាយតម្លៃ​ថា​ក្នុង​ចំណោម​សិក្ខាកាម​ទាំង​២៦​នាក់​មាន​៥​ នាក់​ស្មើ​១៩,២៣​ភាគរយ​ទទួល​និទ្ទេស​ ល្អ​១២​នាក់​ស្មើ​៤៦,១៥​ភាគរយ​មាន​ និទ្ទេស​ល្អ​បង្គួរ​និង​៩​នាក់​ស្មើនឹង​៣៤,៦១​ភាគរយ​មាន​និទ្ទេស​មធ្យម​ ។​ ​

លោក​ Terry​ Steinner​ និង​ លោក​ Trevor​ Hoskins​ គឺ​ ជា​គ្រូឧទ្ទេស​កម្រិត​ ខ្ពស់​របស់​សហព័ន្ធ​ចំបាប់​អន្ដរជាតិ​បាន​ ថ្លែង​កោតសរសើរ​ដល់​លោកគ្រូ​អ្នក​ គ្រូបង្ហាត់​កីឡា​ចំបាប់​កម្ពុជា​យ៉ាង​ដូច្នេះ​ ថា​ខ្ញុំ​មាន​ក្ដី​រំភើប​ក្រៃ​លែង​ដោយ​បាន​ មក​ជួប​សិក្ខាកាម​ទាំងអស់​នា​ពេល​នេះ​ បើ​ទោះបី​គ្រូ​មួយ​ចំនួន​បាន​មក​ពី​ខេត្ដ​ ឆ្ងាយៗ​ក៏​ពួក​គាត់​តស៊ូ​ត្រងត្រាប​និង​ ឈ្វេងយល់​រាល់​ការ​ពន្យល​ទ្រឹស្ដី​និង​ការ​ អនុវត្ដ​លើ​ទីលាន​ ។​ ​

ក្រោយ​ពី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​ គ្រូឧទ្ទេស​រួច​មក​លោក​ វ៉ា​ត់​ ចំរើន​ បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ដែល​ទើបបាន​បញ្ចប់​វគ្គ​សិក្សា​នេះ​ធ្វើ​យ៉ាងណា​យកចំណេះ​ ដឹង​ដែល​ទទួល​បាន​ពី​គ្រូឧទ្ទេស​ទាំង​២​ទៅ​អនុវត្ដ​ឱ្យ​មាន​ប្រសិទ្ធភាព​ ៕​

...

ដោយ៖ សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print