កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ ប៉ះ​ Khunphen​ Keajpetch​ Noy​ ខណៈ​ កីឡាករ​ ឡៅ​ ច​ន្ទ្រា​ ជួប​ជើង​ខ្លាំង​ថៃ​នៅ​បឹង​ស្នោ

ចែករំលែក៖

ភ្នំពេញ៖​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​ កញ្ញា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ សិស្ស​គុន​របស់​ក្លិប​តា​ឡី​ ដំរី​មាន​ឫទ្ធិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ឈ្មោះ​ Khunphen​ Keajpetch​ Noy​ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ ឡៅ​ ច​ន្ទ្រា​ សិស្ស​ គុន​ក្លិប​កងទ័ព​ឆត្រយោង​លេខ​៩១១​ត្រូវ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Kaophong​ Chaiphum​ ក្នុង​ ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម​លើ​សង្វៀន​ ប្រដាល់​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ ។​

Lov chan1

​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ និង​ ឡៅ​ ច​ន្ទ្រា​ កំពុង​ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​និយម​ទស្សនាការ​ប្រកួត​ កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​តាម​ រយៈ​ការ​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី​នានា​ ជាមួយ​កីឡាករ​ថៃ​ ។​

​ផល​ សោ​ភ័​ណ្ឌ​ និង​ ឡៅ​ ច​ន្ទ្រា​ ពួក​ គេ​ម្នាក់ៗ​ធ្លាប់​ប៉ះ​អ្នក​ប្រដាល់​ថៃ​មិន​តិច​ជាង​១០​ដងនោះ​ទេ​ លើស​ពី​នេះ​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ ត្រូវ​គ្រូបង្ហាត់​របស់​ខ្លួន​ លោក​ញ៉ូ​វ​ ម៉ាក់​ បាន​ដាក់​រហស្សនាម​ ឱ្យ​ថា​“​កំពូល​អ្នក​ប្រដាល់​កូន​ដំរី​ភ្លុក​ស​”​ ហើយ​លោកគ្រូ​ក៏​កំពុង​រំពឹង​ថា​សិស្ស​ របស់​គាត់​ ផល​ សោ​ភ័​ណ្ឌ​ អាច​ដណ្ដើម​ យក​ខ្សែក្រវាត់​គូ​កូតា​១​គ្រឿង​ទៀត​ក្រោយ​ ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Khunphen​ Keajpetch​ Noy​ នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​ ​

កំណត​ត្រា​ប្រកួត​ជា​លក្ខណៈ​មិត្ដភាព​អន្ដរជាតិ​របស់​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ មាន​ចំនួន​១៥​ប្រកួត​ក្នុង​នោះ​សោ​ភ័​ណ្ឌ​ វាយ​ឈ្នះ​បាន​១២​ដង​ ចាញ់​២​ដង​ ដោយ​ សារ​ប្រើ​ស្នៀត​ជង្គង់​ថែម​ទៅ​លើ​គូប្រកួត​ របស់​ខ្លួន​ការ​ប្រកួត​ចុង​ក្រោយ​សោ​ភ័​ណ្ឌ​ បាន​វាយ​ឱ្យ​កីឡាក​ថៃ​ឈ្មោះ​ Chhouy​ Chhai​ គ្មាន​ឱកាស​តដៃ​រួច​ត្រូវ​អាជ្ញា​ កណ្ដាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​ ។​

​ចំណែកឯ​កីឡាករ​ ឡៅ​ ច​ន្ទ្រា​វិញ​ កាន់តែ​មាន​ថ្វីដៃ​ល្អ​គូ​ឱ្យ​កោតសរសើរ​ ថែម​ទៀត​តាម​រយៈ​ការ​ប្រើ​ស្នៀត​ជង្គង់​ និង​កែង​របស់​គេ​ទាំង​ល្បឿន​វាយ​ចេញ​ និង​មាន​ទម្ងន់​ធ្ងន់​អាច​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​ភ្លាមៗ​បើ​ Kaophong​ Chaiphum​ ខ្វះ​ ការ​ប្រុង​ប្រយ័ត្ន​ ។​ ច​ន្ទ្រា​ សិស្ស​គុន​លោក​ ហង់​ សឿ​ន​ និង​ជា​ប្អូនប្រុស​កីឡាករ​ ឡៅ​ ស៊ី​ណាត​ ធ្លាប់​ប្រកួត​មិត្ដភាព​អន្ដរ​ជ​តិ​ បាន​ចំនួន​១៦​ដង​ ឈ្នះ​១៤​ដង​ ចាញ់​ម្ដង​ ស្មើ​ម្ដង​ ប្រកួត​ចុង​ក្រោយ​គេ​វាយ​ឱ្យ​ កីឡា​ថៃ​ឈ្មោះ​ Jok​ Kie​ Pech​ សន្លប់​ក្នុង​ ទឹក​ទី​៣​ ។​ ចាំ​មើល​អ្នក​ប្រដាល់​ថៃ​ទាំង​២​ នាក់​គឺ​ឈ្មោះ​ Khun​ phen​ Keajpetch​ Noy​ និង​ឈ្មោះ​ Kaophong​ Chaiphum​ មានឱកាស​បាន​ស្ពាយ​ជ័យជម្នះ​ត្រឡប់​ ទៅ​ប្រទេស​របស់​ខ្លួន​បាន​ឬ​អត់​?

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print