គ្រោះ​មហន្ដរាយ​ទាំងឡាយ​ដែល​បាន​កើតឡើង​នៅ​ព្រះ​វិហារ​ Mecca

ចែករំលែក៖

តួលេខ​ថ្មី​បំផុត​ស្ដី​អំពី​ការ​ប្រជ្រៀត​ ជាន់​លើ​គ្នា​នៅ​ព្រះ​វិហារ​ Mecca​ កាល​ ពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ បណ្ដាល​ឱ្យ​មាន​អ្នក​ ស្លាប់​រហូត​ដល់​ទៅ​៧១៧​នាក់​និង​៨៦៣​ នាក់​រង​របួស​ ។​ ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​ បាន​ក្លាយជា​ព្រឹត្ដិការណ៍​ទ្រង់ទ្រាយ​ធំ​បំផុត​ នៅ​ព្រ​ហ​វិហា​រំ​ចេ​ចា​ដែល​មិន​ធ្លាប់​មាន​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​។​

mecca6_3451439b

​ការ​ស្រាវជ្រាវ​ជាបឋម​បង្ហាញ​ឱ្យ​ ឃើញ​ថា​ ហេតុការណ៍​ប្រជ្រៀត​ជាន់​លើ​ គ្នា​កើតឡើង​ដោយសារ​តែ​ក្បួន​មនុស្ស​២​ក្រុម​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ ។​ ព្រះ​ វិហា​រំ​ចេ​ចា​ធ្លាប់​ប្រឈម​នឹង​ការ​ប្រជ្រៀត​ ជាន់​លើ​គ្នា​ក្នុង​ពិធី​ព្យុហយាត្រា​ Hajj​ របស់​សាសនិក​អ៊ិ​​ស្លា​ម​។​ ​

ព្យុះ​ហយា​ត្រា​ទៅ​កាន់​ព្រះ​វិហារ​ Mecca​របស់​ជនជាតិ​អ៊ិ​ធ​ស្លា​ម​ដែល​ជា​ការ​ ធ្វើ​ព្យុហយាត្រា​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​លើ​ពិភពលោក​និង​ជា​មូលដ្ឋាន​គ្រឹះ​ទី​៥​នៅ​ ក្នុង​សាសនា​អ៊ិ​ន​ស្លា​ម​ ។​ អ្នក​កាន់សាសនា​ អ៊ិ​រ​ស្លា​ម​ត្រូវ​តែ​ចូលរួម​ធ្វើ​ព្រុ​ហយា​ត្រា​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ជីវិត​ ។​

​ប៉ុន្ដែ​នៅ​ទីកន្លែង​ដ៏​ស័ក្ដិ​សិទ្ធ​នោះ​បែរ​ក្លាយទៅជា​ទីកន្លែង​ដែល​កើត​សោកនាដកម្ម​សម្លាប់​មនុស្ស​ជា​ច្រើន​ទៅ​វិញ​ ។​ ខាងក្រោម​នេះ​ជា​សោកនាដកម្ម​កើត​ ឡើង​នៅ​ព្រះ​វិហារ​ Mecca​ ៖

  • ​ឆ្នាំ​១៩៨៧​ មានការ​ប៉ះទង្គិច​គ្នា​នៅ​ ព្រះ​វិហា​រំ​ចេ​ចារ​វាង​មន្ដ្រី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ និង​ពលរដ្ឋ​អ៊ី​រ៉​ង់​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​អា​មេ​រិ​ក​ខុសច្បាប់​បណ្ដាល​ឱ្យ​មនុស្ស​ ៤០២​នាក់​ស្លាប់​ភាគច្រើន​ជា​ជនជាតិ​អ៊ី​រ៉​ង់​ និង​រង​របួស​៦៤៩​នាក់​។​
  • ឆ្នាំ​១៩៨៩​ គ្រាប់បែក​ពីរ​គ្រាប់​បាន​ ផ្ទុះ​នៅ​ព្រះ​វិហា​រំ​ចេ​ចា​ធំ​បំផុត​លើ​ពិភព​ លោក​សម្លាប់​មនុស្ស​ម្នាក់​និង​១៦​នាក់​ រង​របួស​ ។​ មន្ដ្រី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​ជ្រុលនិយម​អ៊ី​រ៉​ង់​ ថា​ជា​អ្នក​ប្រព្រឹត្ដ​ ប៉ុន្ដែ​មន្ដ្រី​អ៊ី​រ៉​ង់​បាន​ ច្រាន​ចោលការ​ចោទប្រកាន់​ខាងលើ​។​
  • ឆ្នាំ​១៩៩០​គ្រោះ​មហន្ដរាយ​ធំ​បំផុត​ នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ទៅ​លើ​ក្បួន​ព្យុហ​យា​ ត្រា​ដោយ​មានការ​ប្រជ្រៀត​ជាន់​លើ​គ្នា​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​ ១.៤២៦​នាក់​។​ ហេតុការណ៍​នេះ​បាន​កើត​ ឡើង​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​ពី​ព្រះ​វិហារ​ Mecca​ ទៅ​កាន់​ Mina​ ។​
  • ឆ្នាំ​១៩៩៤​ ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​ កើតឡើង​នៅ​ក្នុង​ពិធី​គប់​បិសាច​ Satan​ បណ្ដាល​ឱ្យ​មាន​មនុស្ស​២៧០​នាក់​ស្លាប់​ ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ។​
  • នៅ​ឆ្នាំ​១៩៩៧​ភ្លើង​ឆេះ​ជំរំ​អ្នក​ធ្វើ​ ព្យុហយាត្រា​សម្លាប់​មនុស្ស​៣៤០​នាក់​ និង​១​។​៥០០​នាក់​រង​របួស​នៅ​ចម្ងាយ​ព្រះ​ព្រះ​វិហារ​ Mecca​ ៥​គីឡូម៉ែត្រ​ ។​
  • ឆ្នាំ​២០០៤​ អ្នក​ធ្វើ​ព្យុះ​ហយា​ត្រា​ ២៥១​នាក់​បាន​ស្លាប់​និង​របួស​២៤៤​នាក់​ ដោយសារ​តែ​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​។​
  • ឆ្នាំ​២០០៦​ មានការ​ប្រជ្រៀត​ជាន់​ លើ​គ្នា​សម្លាប់​មនុស្ស​៣៥៦​នាក់​និង​ជាង​៣០០​នាក់​រង​របួស​ ។​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដងសន្ទូច​បាន​បាក់​សង្កត់​ទៅ​លើ​ព្រះ​វិហារ​ Mecca​ សម្លាប់​មនុស្ស​១០៧​នាក់​និង​រង​ របួស​២៣០​នាក់​ ៕​

ghfgettyimages-2919877_custom-45fb8074aa623288ba9d09b8c719a153c1ab22f0-s900-c85fhd

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print