ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បែរជាឆែកឆេររកឃើញថ្នាំញៀនសរុប៦០កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងចម្រុះគណ:បញ្ជាការងកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ថេង សុថុល អភិបាលរង ខណ្ឌច្បារអំពៅបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឆែកឆេររកឃើញក្រាមពណ៌សថ្លា សង្ស័យជាគ្រឿង ញៀន សរុប៦០កញ្ចប់ ពីជនសង្ស័យ២នាក់ ។

 ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះធ្វើឡើងនៅចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិ ស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយកម្លាំងឃាត់ជនសង្ស័យទាំង២នាក់ នៅវេលាម៉ោង២១និង០០នាទី យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ។

ជនសង្ស័យ២នាក់ ១-ឈ្មោះសាន រាមសា និង ២-ឈ្មោះរស់ លីដា រួមនិងមធ្យោបាយធ្វើដំណើរម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ១Y-១០៣៧ភ្នំពេញ ។ ក្នុងនោះកម្លាំងត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាសង្ស័យ ជាគ្រឿងញៀន សរុប៦០កញ្ចប់ នៅជាប់ខ្លួនជនសង្ស័យទាំង២នាក់ ។

ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ៕ ជាយក្រុង

...

d-1 (1) d-1 (2) d-1 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print