ពលរដ្ឋ៩៣គ្រួសារអំពាវនាវសុំស្ពាន និងផ្លូវខណៈកំពុងមានផលលំបាកខ្លាំង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  ប្រជាជនចំនួន៩៣គ្រួសាររួមទាំងលោក ជំនួយការភូមិផងនោះបានអំពាវនាវសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាទីគោរព ជួយកសាងស្ពានថ្មឬឈើឆ្លងស្ទឹង និងផ្លូវលំក្រាលគ្រួសក្រហមចូលភូមិ និងក្នុងភូមិ ខណៈសព្វថ្ងៃនេះពួកគាត់មានផលលំបាកខ្លាំងក្នុងការដឹកជញ្ជូនផលកសិកម្ម នៅពេលប្រមូលផលម្តងៗដើម្បីយកមករកទីផ្សារ។

ប្រជាជនចំនួន ៩៣គ្រួសាររួមទាំងលោក ជំនួយការភូមិផងនោះ ដែលបានអំពាវនាវសុំប្រមុខរាជរដ្ឋាភិបាលជួយកសាងស្ពាន និងផ្លូវខាងលើ នៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ញាន ផាត ជំនួយការភូមិជាតំណាងឲ្យប្រជាជនរបស់គាត់ទាំងចំនួន ៩៣គ្រួសារបានរាបរាប់ថា ប្រជាជនរស់នៅចំណុចត្រពងពង់នេះ តាុំងពីបុរំុបុរាណមកម្លេះ ហើយមកដល់សព្វនេះនៅជាភូមិឧបសម្ព័ន(ចំណុះភូមិស្ទឹងថ្មី)នៅឡើយ ហើយអ្វីដែលសុំការអំពាវនាវ      សម្តេចអគ្គមហាបតីតេជោ សែន ជួយកសាងស្ពានថ្មឬឈើឆ្លងស្ទឹង និងផ្លូវលំក្រាលគ្រួសក្រហមចូលទៅភូមិ នឹងក្នុងភូមិដែលមានប្រវែងប្រមាណ ០៤គីឡូម៉ែត្រប៉ុណ្ណោះ ខណៈដែលសព្វថ្ងៃនេះពួកគាត់ជួបផលលំបាកខ្លាំងនូវពេលប្រមូលផលកសិកម្ម និងដឹកជញ្ជូនមករកទីផ្សារ។ល។

លោក ញាន ផាត បន្តថា សព្វថ្ងៃមានស្ពានឈើដែរពេលទឹកភ្លៀងមិនជន់ឡើង តែស្ពាននេះជាស្ពានឯកជនឆ្លងទៅមកពួកគាត់ត្រូវចំណាយលុយច្រើន ដោយខែប្រាំងម៉ូតូ ១គ្រឿងឆ្លងទៅមកត្រូវចំណាយលុយអស់ចំនួន ២.០០០រៀល លុះមានទឹកជន់ច្រើនបន្តិចត្រូវចំណាយលុយដល់ទៅចំនួន ៥.០០០រៀលដេីម្បីឆ្លងម៉ូតូទៅមក ដោយឡែក៖ ខែវស្សាទឹកជន់ឡើងច្រើនឆ្លងម៉ូតូទៅមកត្រូវចំណាយលុយដល់ទៅចំនួន ១០.០០០រៀលឯណុះ ព្រោះប្តូរពីស្ពានមកទូកចំឡង ការចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរឆ្លងស្ទឹង និងមានផលលំបាកខ្លាំងរួមទាំងផ្លូវផងដែរ ហើយចំណែកផ្លូវនាពេលកន្លែងមកប្រជាជនឧក្សាសហការគ្នាជួសជុលដោយខ្លួនឯង ប៉ុន្តែក៍ត្រូវបានបំផ្លាញទៅដោយរថយន្តធុនធំដឹកឈើនោះទៅវិញ ទើបសុំអំពាវនាវទៅសម្តេចអគ្គមហាសេនាបតីតេជោ សែន ។

លោក ញាន ផាត ជាតំណាងឲ្យប្រជាជនរបស់គាត់ទាំងចំនួន ៩៣គ្រួសារបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ប្រកបរបរដំណាំកសិកម្មមួយរយភាគរយដូចជា ល្ង.សណ្ដែក.ដំឡូង ជាពិសេសក្រូចជាដើម បញ្ហានេះហើយទើបបងប្អូនប្រជាពលរដ្ឋទទូចសុំការឧបត្ថម និងកសាងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជ្ជាណាចក្រកម្ពុជា ៕  បឹុម ពិន

...

5f88b59f-f7b5-4867-a998-3e59974f81a0 6e61ff04-0faa-4f53-8abb-c6fda1bc515bdc7e9261-e3d3-4e3f-9a19-f656607f70fb fdec2628-8e0d-4eae-882f-b3e413c91477

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print