ព្រះសង្ឃ១អង្គ លួចលាក់ស្រឡាញ់ស្រីត្រូវបានគណ:កម្មការអាចារ្យវត្តតាមទាន់​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រះសង្ឃមួយអង្គគង់នៅវត្តបន្ទាយក្រោម ខេត្តពោធិ៍សាត់បានលួចលាក់ស្រឡាញ់ស្រី រហូតទាល់តែត្រូវបានគណៈកម្មការអាចារ្យវត្តតាមទាន់ ចាប់ផ្សឹករួចបណ្តេញចេញពីវត្ត ។

ហេតុការណ៍នេះកើតលើងនៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤០នាទី នៅចំណុច កុដលោក ( ក្នុងវត្តបន្ទាយក្រោម ) ស្ថិតក្នុងភូមិ ចេកចៅ ឃុំ កំពង់ពោធិ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបន្តថា សង្ឃកំហូច ឈ្មោះ ទៀវ ឈួន អាយុ ៧៧ ឆ្នាំ ជាតិ ខ្មែរ រស់នៅ ភូមិ ពោធិ៍អង្រ្កង ឃុំបឹងកន្ទួួត ស្រុកក្រគរ បានបួសរយះពល១៥ វស្សានៅក្នុងខាងលើ ។ រីឯនារីស្រឡាញ់លោកសង្ឃនោះឈ្មោះ ឃ.ស.ម. អាយុ៤៩ឆ្នាំ។

ប្រភពបញ្ជាក់ថា ករណីនេះ ត្រូវបាន គណ:កម្មាការអាចារ្យវត្ត លោក មេភូមិ លោកមេឃុំ ធម្មការស្រុក ព្រមទាំងព្រះង្ឃបានសម្រេចចាប់សង្ឃកំហូចរូបនេះផ្សឹក រួចបណ្តេញចេញពីវត្ត ៕ ប៉ឹម ពិន

...

se-1-18-768x1024 se-2-17-768x576 se-3-12-768x1024 se-4-10-768x576 se-5-7-e1494307219170-768x1024 se-6-5-768x576 se-7-3-e1494307195280-768x1024

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print