បុរសជនជាតិបង់គ្លាលះម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ក្នុងផ្ទះជួលដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិបង់គ្លាលះម្នាក់ចងកសម្លាប់ខ្លួននៅនឹងខ្សែចងនៅនឹងកង្ហារក្នុងបន្ទប់មិនដឹងមូលហេតុ  បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចផ្ទះជួលផ្លូវ៦៣  ស្ថិតនៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពមានឈ្មោះ ARIF ULBASHAR BIPU ភេទប្រុស អាយុ 29 ឆ្នាំ ជនជាតិបង់គ្លាលះ។

ប្រភពព័ត៌មានពីមិត្តភ័ក្រ្តរបស់ជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថាមុនកើតហេតុបានរូបគាត់បាននឹងជនរងគ្រោះបាន មកជួលផ្ទះខាងលើនៅជាមួយគ្នាលុះមកដល់ថ្ងៃកើយហេតុខាងលើនេះជនរងគ្រោះបានដេកនៅក្នុងបន្ទប់យូរពេកក៏ត្រូវមិត្តភក្ត័ដែលជាជនជាតិបរទេសដូចគ្នាបានដើរទៅបើកទ្វាបន្ទប់នោះស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅនឹងខ្សែចងនៅនឹងកង្ហារបានស្លាប់បាត់ទៅហើយ។ភ្លាមៗនោះមិត្តភក្ត័ដែលជាជនជាតិបរទេសដូចគ្នាក៏បានរត់ទៅប្រាប់ម្ចាស់ផ្ទះអោយមកមើលបន្ទាប់មកម្ចាស់ផ្ទះក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសលវិឆ្ច័យផងដែលបន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសលវិឆ្ច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមែន  ។

បច្ចុប្បន្នសពបានទៅដំកល់នៅមុន្ទីពេទ្យខ្មែរ-សូវៀត ៕

...

831f34dd-0fa1-45e0-8d9e-ba925f16991d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print