គ្រាន់តែមើលមុខមិនបាន !! ស្ទាវទំនើង២ក្រុមជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវសាធារណៈបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖  ក្មេងទំនើង២ក្រុមជាសិស្សសាលា មានគ្នាប្រហែល២០ទៅ៣០នាក់ បានជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវសាធារណៈ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្រុងបាត់ដំបង បានរងការបង្រ្កាបចាប់ខ្លួនពីកម្លាំងនគរបាលក្រុងបាត់ដំបងជាបន្តបន្ទាប់ចំនួន១០នាក់ និងម៉ូតូ ៥គ្រឿង។ ការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុព្រលានយន្តហោះ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។ ក្រោយពីក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពវាយគ្នាតាមដងផ្លូវសាធារណៈបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រួចហើយមកនោះ។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា បញ្ហានាំឱ្យមានកើតជម្លោះវាងគ្នារវាងក្មេងទំនើងទាំង២ ក្រុមដោយសារពួកគេជិះម៉ូតូមើលមុខនិង ឌឺដងដាក់គ្នាទៅវិញទៅមក ទើបបង្កឱ្យមានទំនាសកើតឡើងតែម្តង។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំង១០នាក់នោះ បន្ទាប់ពីត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងធ្វើការសាកសួររួចហើយ។ពិនិត្យឃើញថាការវាយតប់គ្នារវាងក្មេងទំនើងទាំង២ក្រុមមិនបង្កឱ្យគូរជម្លោះទាំងសងខាងរងរបួស នោះទេ។លោកសុំគោលការណ៍លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យពួកគេធ្វើកិច្ចសន្យា អប់រំ និងកោះហៅអាណាព្យាបាលមកទទួលហើយដោះលែងត្រឡបទៅផ្ទះវិញ ដើម្បីឱ្យអាណាព្យាបាលយកទៅអប់រំបន្ត។

សូមបញ្ជាក់ថា នៅក្រុងបាត់ដំបងគេមើលឃើញថា ក្មេងទំនើងហាក់បីកំពុងតែមានសកម្មភាពកំរើកឡើងវិញ កន្លងមកក្មេងទំនើងមួយចំនួនបានវាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈបណ្តាលឱ្យភាគីជម្លោះរងរបួសស្នាមធ្ងន់ធ្ងររៀងៗខ្លួន ដូចជាកាប់ដាច់ដៃ កាប់បែកក្បាល ជាដើមនោះ។បញ្ហាក្មេងទំនើងនៅក្រុងបាត់ដំបង ត្រូវគេមើលឃើញថាកន្លងមកធ្លាប់ធ្វើសកម្មភាព ដើរលេងអុកឡុក នៅពេលយប់អធ្រាត្រ ដែលក្មេងទំនើងខ្លះជាប់និងការប្រាស់គ្រឿងញៀនទៀតផង បញ្ហានេះ បើសមត្ថកិច្ចមិនមានវិធានការដោះស្រាយ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នោះទេ ក្មេងទំនើងនិងអាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងសង្គមជាងនេះថែមទៀត ៕ សំ វិច្ឆិកា

IMG_9188

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print