រថយន្តកែច្នៃសាកកម្លាំងជាមួយម៉ូតូ រងរបួសធ្ងន់២នាក់នៅគល់ស្ពានព្រែកវត្តកោះទៀវ

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា នៅចំណុចគល់ស្ពានព្រែកវត្តកោះទៀវ ស្ថិតនៅក្នុងភូមិកោះទៀវ(ខ) ឃុំ សំពៅពូន ស្រុក កោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។

អ្នករងរបួសទាំង២នាក់ ១-ឈ្មោះ ជិន ឆៃ  ភេទប្រុស អាយុ២៦ឆ្នាំ (អ្នកបើកបរម៉ូតូ) មុខរបរកសិករ មាន ទីលំនៅៗភូមិព្រែកប្រធាតុ ឃុំ ព្រែកស្តី  ស្រុកកោះធំ ខេត្កកណ្ដាល ធ្វើដំណើរដោយម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ អត់ស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង (ជ្រៃធំតាខ្មៅ ) រងរបួសធ្ងន់បាក់ជើងខាង ឆ្វេង ,  ២-ឈ្មោះ តុង ភេទប្រុស អាយុ១៤ឆ្នាំ (អ្នករួមដំណើម៉ូតូ) មុខរបរកសិករ មានទីនៅភូមិ-ឃុំជាមួយគ្នា រងរបួសបាក់ជើងខាងឆ្វេង ។ អ្នកទាំង២នាក់ត្រូវក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ  ។

ចំណែកអ្នកបើកបររថយន្តកែច្នៃឈ្មោះ ចាន់ សូ ឡា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិ ព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល  បើកបររថយន្តកែច្នៃម៉ាកនីសាន់ ពណ៍ខៀវ  អត់ស្លាកលេខ ដឹកបាវស្រូវ បើកក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅជ្រៃធំ )  គេចខ្លួនមុនពេលសម្ថកិច្ចទៅដល់កន្លែងកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនរងគ្រោះបើកបរម៉ូតូ មានល្បឿនលឿន ខ្វះ ការប្រុងប្រយ័ត្ន ដល់ចំណុចលើស្ពាន មិនបន្ថយល្បឿន ពេលរថយន្តចូលដល់គៀកគល់ស្ពាន  ម៉ូតូក៏ប៉ះកាងមុខ រថយន្តខាងឆ្វេងដួលតែម្ដង   ។

ករណីនេះកំលាំងប៉ុស្តិ៍ និង កំលាំជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងរួចយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានដើម្បីបន្តតាមនីតិវិធី  ៕  ស្អាងជ័យ

...

K-1 (1) K-1 (2)K-1 (3) K-1 (4) K-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print