នគរបាលក្រុងប៉ោយប៉ែតបង្រ្កាបឃាត់ខ្លួនជនសង្ស័យ២នាក់កាច់សោកម៉ូតូម៉ាកPCX

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖  ជនសង្ស័យ២នាក់រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោយពីពួកគេបានចូលទៅក្នុងវត្តស្ទឹងបត់ធ្វើសកម្មភាពកាច់សោកម៉ូតូ១គ្រឿងម៉ាកPCX ស៊េរីឆ្នាំ២០១៥ មានតម្លៃ៤ពាន់ដូល្លា ខណៈដែលម្ចាស់ចាក់សោកម៉ូតូ ទៅចូលរួមក្នុងកម្មពិធីបុណ្យឆ្លងព្រះវិហារ  កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ១,សៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំ ប្រកបមុខរបរកម្មករ មានស្រុកកំណើតនៅភូមិជោ ឃុំគ្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅក្នុងក្រុងប៉ោយប៉ែត ២,ហ៊ីម វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរ រត់ម៉ូតូឌុប រស់នៅភូមិព្រៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ចំណែកម្ចាស់ម៉ូតូឈ្មោះ ជីវ គឹមហ៊ាង ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បន្ទាប់ពីម្ចាស់ម៉ូតូឃើញសកម្មភាពជនសង្ស័យបានកាច់សោកម៉ូតូបានសម្រេចនោះហើយ និងកំពុងបណ្តើរម៉ូតូចេញពីវត្ត ។ម្ចាស់ម៉ូតូក៏បានរាយការណ៍ទៅកម្លាំងនគរបាលដែល កំពុងយាមកាមក្នុងប្រារព្ធកម្មពិធីក្នុងវត្តស្ទឹងបត់ ។ភ្លាមនោះកម្លាំងនគរបាលក៏បានដាក់ពង្រាយតាមស្ទាក់បានជនសង្ស័យទាំង២នាក់ខាងលើតែម្តង។ទន្ទឹមនោះសមត្ថកិច្ចដកហូតបានម៉ូតូជនរងគ្រោះមកវិញ សោអក្សរតេ១គ្រឿង សម្រាប់ជនសង្ស័យធ្វើសកម្មភាព និងម៉ូតូជនសង្ស័យយ១គ្រឿងផងដែរ។ជនស្ស័យត្រូវបានកំពុងសាកសួរនៅអធិការដ្ឋាននគរ បាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ដោយឡែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចក៏បានប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ ៕ សំ វិច្ឆិកា

...

IMG_9382 IMG_9380 IMG_9381

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print