អាវុធហត្ថលើផ្ទៃប្រទេសស្រុកវាលវែងបង្រ្កាបរថយន្តដឹកអង្កាម និងខ្យូងបង្កប់ឈើប្រណីត

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្រុកវាលវែងបង្រ្កាបរថយន្តដឹកអង្កាម និងខ្យូងបង្កប់ឈើប្រណិត ខណៈកំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥៥។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខាងកើតស្ពានអូរតក់ឡក់ ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា រថយន្តដឹកអង្កាម និងខ្យូងបង្កប់ឈើប្រណិតពីក្រោមម៉ាក HiACE ចង្កូតឆ្វេង កែច្នៃទ្រុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ  2E 7536 អ្នកបើកបរ និងព្រូគេចខ្លួន។

ប្រភពខាងលើបន្តថា រថយន្តដឹកអង្កាម និងខ្យូងបង្កប់ឈើប្រណិតពេញ ប៉ុន្តែគេមិនទាន់ដឹងថាឈើជាប្រភេទឈើអ្វីនៅឡើយនោះទេ ហើយមានចំនួនប៉ុន្មានដុំ ស្មើរនឹងចំនួនប៉ុន្មានម៉ែត្រត្រីគុណនៅឡើយនោះដែរ។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថតាងទាំងរថយន្តដឹកបង្កាម និងខ្យូងពីលើបង្កប់ឈើប្រណិត កម្លាំងកំពុងចាត់ចែងយកទៅប្រគល់ឲ្យមន្រ្តីជំនាញរក្សាទុកជាបណ្ណោះអាសន្ន ដើម្បីរងចាំធ្វើការវាសវែងជាក់ស្ដែងទាំងអស់គ្នាតាមនីតិវិធី៕     បឹុម  ពិន

...

IMG-20170510-WA0002 IMG-20170510-WA0003 IMG-20170510-WA0001 IMG-20170510-WA0000

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print