ភ្នំពេញ ៖ និន្នាការនៃការនិយមចូលចិត្តបទចម្រៀងថ្មីOriginal Song បានធ្វើឲ្យកក្រើកដល់អ្នកគាំទ្រនៅកម្ពុជា ពិសេស យុវវ័យ។ កម្មវិធីជាច្រើនដែលើកស្ទួយស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទក៏ជំរុញឲ្យមានការគាំទ្រក៏ នឹងក្លាយជាចលករក្នុងការជំរុញរួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុងវិស័យតន្ត្រីនៅកម្ពុជា។
អ្វីដែលគេមានការកត់សម្គាល់គឺអ្នកដែលមានតម្រូវការបទចម្រៀងពិរោះៗពីសំណាក់អ្នកស្រលាញ់ចូលចិត្តតន្ត្រីនៅប្រទេស កម្ពុជា Smart បានធ្វើការកែលម្អថ្មីលើកម្មវិធីស្តាប់ចម្រៀងរបស់ខ្លួន ឈ្មោះថា Smart Music ដែលអាចបញ្ចូលបានដោយសេរី និងផ្ដល់ជូននូវលទ្ធភាពស្តាប់បទចម្រៀងអន្តរជាតិកំពូលៗជាង ១ លានបទ ព្រមជាមួយនឹងបទចម្រៀងខ្មែរនិពន្ធថ្មីៗផងដែរ ។
លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart បានមានប្រសាសន៍ថាកម្មវិធី ខាងលើបានអភិវឌ្ឍលើសពីកម្មវិធីស្តាប់ ចម្រៀង ទៅទៀត ។ កម្មវិធីនេះបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សិល្បករក្នុងស្រុក តាមរយៈការផ្ដល់ជាវេទិកាសម្រាប់ផ្សព្វផ្សាយបទចម្រៀងក្នុងស្រុករបស់ពួកគាត់ ទាក់ទាញអ្នកគាំទ្រថ្មីៗ និងទទួលប្រាក់ចំណូលពីស្នាដៃរបស់ខ្លួន ។ លោកថា”យើងមើលឃើញថា ប្រការនេះជាវិធីសំខាន់មួយ ដែលអាចលើកកម្ពស់បទចម្រៀងល្អៗដោយសិល្បករដើម និងកាត់បន្ថយការចម្លងគ្នា នៅក្នុងវិស័យតន្ត្រី” ។ចាប់តាំងពីបានដាក់ចេញឲ្យប្រើកម្មវិធីនេះនៅឆ្នាំ ២០១៥ គឺវា បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាស្ដាប់តន្រ្តី និងបាននិងកំពុងចូលរួមចំណែកលើកស្ទួយវិស័យតន្ត្រីនៅកម្ពុជា ហើយនៅពេលនេះ យើងកំពុងតែបោះជំហានទៅមុខបន្ថែមទៀត ។ លោកថាការអភិវឌ្ឍកម្មវិធី Smart Music ថ្មីនៅពេលនេះ គឺផ្ដោតលើការបង្កើនភាពងាយស្រួលក្នុងការស្វែងរកជាមួយនឹងផ្ទាំងកម្មវិធីថ្មីសន្លាង និងគាំទ្រពីរភាសា គឺអាចចុចផ្ដូររវាងភាសាខ្មែរ និងភាសាអង់គ្លេស ហើយគេ អាចច្រៀងតាមបទចម្រៀង ដោយសារកម្មវិធីមួយនេះ អាចបង្ហាញអក្សរបទចម្រៀងសម្រាប់ចម្រៀងដែលកំពុងចាក់ទៀតផង ។
ជាមួយនឹងតារាងបទចម្រៀងថ្មីៗ ដែលមានបទចម្រៀងជ្រើសរើសផ្ទាល់ដៃដោយសិល្បករល្បីៗ ដូចជា Adda ឌីជេ ក្រុម Pontoon ក្រុមក្មេងខ្មែរ អ្នកប្រើប្រាស់អាចស្ដាប់បទចម្រៀងដូចគ្នានឹងកំពូលតារាចម្រៀង និងឌីជេកម្ពុជា ដែលគេពេញចិត្តផងដែរ ។
លោកបានបន្ថែមថា៖ “ហើយយើងក៏នឹងបន្តកែលម្អ និងបន្ថែមបទចម្រៀងល្បីៗថ្មីៗជាប់ជានិច្ចទៅលើបណ្ណាល័យបទចម្រៀង ហើយយើងនឹងបន្តអភិវឌ្ឍន៍នូវមុខងារពិសេសៗបន្ថែមទៀត សម្រាប់ពេលអនាគត” ៕ វឌ្ឍនា