ប្រើអំពើហឹង្សា ប៉ុនប៉ងរំលោភ និងឆក់ទូស័ព្ទ ត្រូវជាប់ខ្នោះសមត្ថកិច្ច 

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖  មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប៉ុនប៉ងរំលោភ ០១ករណី ព្រមទាំងឆក់ទូរស័ព្ទ២គ្រឿង កាលពីម៉ោង4និង30នាទីរសៀល នាថ្ងៃទី08 ខែឧសភា ឆ្នាំ2017 ស្ថិតនៅក្នុងភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ។

ជនសង្ស័យ ឈ្មោះខុម ម៉ាប់ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់ នៅភូមិ រុងរឿងឃុំអំពិល ស្រុក បន្ទាយអំពិល ។ ចំណែកជនរងគ្រោះ ឈ្មោះ ថន តំ ភេទ ស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិតាម៉ា ឃុំ បេង ស្រុកបន្ទាយ អំពិល រងរបួសក្បាលផ្នែកខាង ក្រោយ )។

បើតាមសម្តីជនរងគ្រោះ និងសម្តីសារភាពជនសង្ស័យបានអោយដឹងថា ជនសង្ស័យខាងលើ បានជិះម៉ូតូដេញតាមជនរងគ្រោះដល់ចំណុចកើត ហេតុខាងលើ ជនសង្ស័យ បានជិះម៉ូតូទៅឈប់ពាំងពីមុខជនរង គ្រោះពេលនោះជនរង គ្រោះបានផ្ដួលម៉ូតូរត់ចូលព្រៃស្រែកអោយគេជួយ ជនសង្ស័យបានរត់ដេញតាមពីក្រោយនិងយកដំបងវាយជនរងគ្រោះពីក្រោយត្រូវក្បាលបណ្តាលអោយដួលសន្លប់និងបំរ៉ុងធ្វើសកម្មភាពចាប់រំលោភ គាប់ជួនមានប្រជាពលរដ្ឋជិះម៉ូតូឆ្លងកាត់ ជនសង្ស័យក៏បានយកទូរស័ព្ទ ជនរងគ្រោះឡើងជិះម៉ូតូគេចខ្លួនទៅទិសខាងកើតពេលទៅដល់ភូមិទទឹងថ្ងៃ ជន សង្ស័យដដែលបានធ្វើ សកម្ម ភាព ឆក់ទូរស័ព្ទចំនួនមួយគ្រឿង ពីជនរងគ្រោះម្នាក់ទៀត ។

ក្រោយទទួលបានពត៌មាន និងពាក្យបណ្តឹង ពីជនរងគ្រោះ ភ្លាមៗ កម្លាំងជំនាញ បានសហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍ ធ្វើការស្រាវ ជ្រាវកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនបាននៅវេលាម៉ោង២២, ៤០នាទី ត្រង់ចំណុចភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល និងដកហូតម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១២ ដែលជិះធ្វើ សកម្មភាព រួមនិងវត្ថុតាងចាប់យក មានដំបងឈើ ០១កំណាត់ទូរសព្ទ័ដៃជនរងគ្រោះ ០២គ្រឿង

តាមចម្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។

ករណីខាងលើ កម្លាំងអធិការនគរបាលស្រុក កំពុងកសាងសុំណុំរឿងតាមនីតិវិធី ៕

...

6686e555-5ad9-4b54-8bdd-e44504c9ff0e f747bf73-7e9f-4d95-88d7-60126b9e1260 743f042d-cf48-4b93-9934-55328d63350e ffb1b702-d375-44bb-b215-2c83f0ef0d2d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print