ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង២០និង៣០នាទី យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណីលង់ទឹកបណ្ដាលអោយស្រ្ដីវ័យចំណាស់ ម្នាក់ស្លាប់ នៅចំណុចត្រពាំងក្រឡាញ់ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពត័មានពីសមត្ថកិច្ចអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីធា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
មូលហេតុសុំប្ដីតាមទៅរកត្រី ( រុញឈឹប ) នៅនឹងបឹង ដោយមិនដឹងថា លង់ទឹកស្លាប់ពីពេលណាមកនោះទេ ព្រោះយប់ហើយមិនឃើញ មកផ្ទះ ក៏ទៅតាមរកនៅបឹង រហូតដល់ម៉ោង ២០និង៣០នាទីយប់ ទើបប្រទះឃើញហើយនាំយកសាកសពមកផ្ទះ ។
សមត្ថកិច្ចបានធ្វើកោសលវិច័យ ឃើញថាពុំមានស្លាកស្នាមអ្វីនោះទេ ទើបសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកមែន ។ សពប្រគល់សាកសពជូនក្រុមមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី
...