ប្រជាពលរដ្ឋចំនួន៣ភូមិនៅសង្កាត់ក្រាំងធ្នង់ទទួលបានផ្លូវបេតុង១ខ្សែពីសាលាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៣ភូមិនៅសង្កាត់ក្រាំងធ្នង់មានការត្រេកអរយ៉ាងខ្លាំងដោយទទួលបានផ្លូវបេតុង១ខ្សែពីលោក បុឹល កុសល់ អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី ១១ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែបណ្តោយ៦៣០ម៉ែត្រ និងទទឹង ៦ម៉ែត្រកំរ៉ាស់ ១តឹក កន្លះ ស្ថិតនៅភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដើម្បីសំរួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងធ្នង់។
ក្នុងឱនោះដែរមានការចូលរួមពីលោក បុឹល កុសល់ អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក សឿន សួរចៅសង្កាត់ក្រាំងធ្នង់និងមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងមន្រ្តីសាលាខណ្ឌសែនសុខរួមជាមួយប្រជាពលរដ្ឋមកពីបណ្ដាភូមិមួយចំនួន។

លោក ប៉ឹល កុសល់ បានថ្លែងថាក្នុងនាមរដ្ឋបាលខណ្ឌនិងប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែនសុខសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំអោយមានសខសន្តិភាពនិងមានការអភិវឌ្ឍន៍គ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិការថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌសែនសុខដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

លោក បុឹល កុសល់ អភិបាលខណ្ឌ ក៍សំណោមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះជួយយោគយល់ដល់ក្រុមហ៊ុនដែលស្ថាបនានិងត្រូវជួយពិនិត្យមើលការស្ថាបនារបស់ក្រុមហ៊ុនខាងលើផងថាតើបានធ្វើត្រូវតាមកិច្ចសន្យារបស់រដ្ឋបាលខណ្ឌត្រឹមត្រូវតាមស្តង់ដាដែរឺអត់។ម្យ៉ាងវិញទៀតសូមបងប្អូនដែលរស់នៅតាមបណ្តោយផ្លូវខាងលើនេះបើចង់ដាក់លូចេញពីផ្ទះបងប្អូនត្រូវដាក់អោយហើយកុំអោយមានផល់លំបាកទៅថ្ងៃក្រាយ។ លោក អភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលក្រុមហ៊ុនស្ថាបនាផ្លូវបេតុងនេះរួចសូមកុំនាំគ្នារំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្មនិងត្រូវប្រយ័ត្នមើលក្មេងតូចៗផងព្រោះជៀសវាងកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ក្រុមគ្រួសាររបស់បងប្អូន។

ផ្លូវបេតុងមួយខ្សែ សាង់សង់ដោយ ក្រុម ហ៊ុន (BBE)
ជាក្រុម ហ៊ុន ដែលអាជ្ញាធរ ជ្រេីយរេីយក ដោយ ក្រុម ហ៊ុនមួយនេះ គោរពតាម ច្បាប់ គោរព តាមកិច្ចសន្យា សាង់សង់តាមបទដ្ឋានស្តង់ដា បច្ចេកទេសពិតប្រាកដ។
បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធការធ្វើផ្លូវ១ខ្សែខាងលើនេះ រួចមក លោកអភិបាល បានជំរុញអោយបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕

IMG_7949 IMG_7950 IMG_7951 IMG_7952 IMG_7953 IMG_7954 IMG_7955 IMG_7956 IMG_7957 IMG_7958

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print