សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនិងប្រើប្រាស់ ចាប់យកថ្នាំកក្រាមថ្លាស៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំក្រាមថ្លាស៣កញ្ចប់តូចត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌសហការណ៍ជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនដោយចោទពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងការពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ សោម មិនា ភេទប្រុសអាយុ២៥ឆ្នាំមុខរបធ្វើការរោងចក្រស្នាក់នៅបន្ទប់ជួលខាងលើ។

លោក យឹម ដាវុធ នាយផ្នែកនគរព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះគឺដោយការបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោលោក គួក សុខហួអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងរូបលោកជានាយផ្នែកបានដឹកនាំកម្លាំងចុះធ្វើការតាមជុំនាញតាមដាននិងស្រាវជ្រាវតាមរយះប្រជាពលរដ្ឋល្អបានរាយការណ៍មកថាមានការសង្ស័យថាជននេះបានជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ទើលោកបានសុំគោល ការណ៍ទៅលោកព្រះរាជអជ្ញាប្រចាំខណ្ឌដើម្បីសុំគោលការឆែកឆេបន្ទប់ជួលបន្ទប់ជាក់ស្តែងបានរកឃើញម្សៅក្រាមថ្លាសចំនួន៣កញ្ចប់តូចរួមនិងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនដាវសាំម៉ូរ៉ៃ២ដើមជញ្ជើងសំរាប់ថ្លឹងថ្នាំញៀនចំនួន១ ហើយបាននាំខ្លួនគេយកមកធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...

487a4094-e662-4bda-9159-18bfe6294537 61158d4b-cffd-47c4-8e94-99d3a41031d2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print