ជិះម៉ូតូលឿនពេលយប់បុកម៉ូតូអូសរ៉ឺម៉កដឹកឈើពីក្រោយស្លាប់ម្នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅចន្លោះម៉ោង9និងម៉ោង10យប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡីង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចខាងត្បូងផ្លូវបំបែកហាយវ៉េ ចម្ងាយ ១០០ ម៉ែត្រ ស្ថិតនៅភូមិស្លែងព៌ណ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយម៉ូតូបុកជាមួយម៉ូតូរឺម៉កដឹកក្តារពីក្រោយ បណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែង ហើយអ្នកបើកបរម៉ូតូអូសរឺម៉កដឹកក្តារគេចខ្លួនបាត់ ។

តាមរបាយការណ៍របស់កម្លាំងនគរបាលបានអោយដឹងថា ជនរងគ្រោះឈ្មោះ ភេម ណារី ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិស្លែងព៌ណ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១ A ៣៨២៣ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូអូសរ៉ឺម៉កដឹកក្តារ ម៉ាកសាន់យ៉ាន់ អ្នកបើកបរមិនស្គាស់ អត្តសញ្ញាណ ។

ករណីនេះ កម្លាំងនគរបាលស្រុក បានចុះទៅកន្លែងកើតហេតុភ្លាមៗ ចាត់ចែងធ្វើកំណត់ហេតុចាត់ការតាមនិតិវិធី និងកំពុងស្រាវជ្រាវ រកម្ចាស់ម៉ូតូអូសរឺម៉កដឹកក្តារ ដែលដឹកខុសបច្ចេកទេស យកមកដោះស្រាយ ៕

fd0465c3-412c-4b6c-b178-83dc908964bd

...

q1 (1) q1 (2) q1 (3) q1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print