ភ្នំពេញ៖ នារីជាមុខសញ្ញាជូដូគ្រឿងញៀនយ៉ាងសកម្មត្រូវបានសមត្ថកិច្ចធ្វើការឃាត់កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧នៅបន្ទប់ជួលភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះស្រី ដុំ ភេទស្រីអាយុ ១៧ ឆ្នាំ មុខរបមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួល ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ដោយសារតែមានការរាយការសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរថា នៅម្តុំកើតហេតុខាងលើតែងតែ ឃើញជនសង្ស័យមកឈលក់ថ្នាំញៀនស្ទើរាល់ថ្ងៃទើបកម្លាំងធ្វើការសើបអង្កេតរហូតឈានទៅដល់ចុះធ្វើការឆែកឆេនៅបន្ទប់ជនសង្ស័យរកឃើញសំភារះប្រើប្រាស់មួយចំនួនទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យត្រវបាននាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ធ្វើការសាកសួបន្ត ៕ សុខាសែនជ័យ
...