ជនជាតិបរទេសម្នាក់សង្ស័យបែកថ្នាំទៅវ៉ៃ ទូរATM របស់ធនាគារABA ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី បុរសជនជាតិបរទេសម្នាក់ ដែលសង្ស័យបែកថ្នាំ បានទៅដកលុយនៅទូរATM របស់ធនាគារABA មិនចេញមួម៉ៅក្ដៅក្រហាយបាន វ៉ៃបំបែកទូរតែម្ដង។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខ ប្រៃសណីយ៍ ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសជនជាតិបរទេសម្នាក់ដែលមានអាយុប្រហែលជាង៤០ឆ្នាំ បានដើរតាមផ្លូវខាងលើ ក៏ស្រាប់តែមកដក លុយនៅទូរATM របស់ធនាគារABA មិនចេញមួម៉ៅក្ដៅក្រហាយបានវ៉ៃបំបែកទូរតែម្ដង។

ភ្លាមៗនោះប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ទៅសមត្តកិច្ចបានមកឃាត់ខ្លួនជនបរទេសខាងលើដើម្បីយកទៅសាកសួរនៅប៉ុសិ៍នគរបាលវត្តភ្នំ និងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញ ចាត់ការតាមនិតីវិធី៕

...

02c8f136-62f8-402e-875b-633db4ad54a0 db4d3635-eb21-45cc-a909-a7e88e063ec3 314796e7-3339-43c8-bc9b-590091dfcfbe 179708e4-08cb-4c31-9868-9303bc6aa462 b74e988e-0f48-4021-b922-ebcce44cb95337c7004e-d02c-4ea4-9dcd-7a857b8afaae

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print