ខេត្តកំពង់ធំ ៖ រថយន្តទេសចរណ៍ដឹកឈើធ្នង់៣៦ដុំរបស់ក្រុមហ៑ុនថោងសុីញ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ថ្មសហៈជាមួយកម្លាំងអាវុធហត្ថស្រុកសន្ទុកក្រោមការបញ្ជាររបស់លោកអុិតសុធាព្រះរាជអាជ្ញាសាលាខេត្តកំពង់ធំឃាត់ចាប់រថយន្តនៅចំណុចភូមិជ្រាប់ឃុំជ្រាប់ស្រុកសន្ទុកខេត្តកំពង់ធំខណៈពេលដែលរថយន្តកំពុងធ្វើដំណើរដឹកឈើនៅវេលាម៉ោង១២ថ្ងៃទី១១ខែឱសភាឆ្នាំ២០១៧ ។
ប្រភពព័ត៌មានពីលោកព្រះរាជអាជ្ញាបានអោយដឹងថាបន្ទាប់ពីបានទទួលពត៏មានពីបណ្ដាញលោកព្រះរាជអាជ្ញាបានបញ្ជារអោយកំម្លាំងអាវុធហត្ថនិងរដ្ឋបាលព្រៃឈើបានត្រៀមកំម្លាំងចាំស្ទាក់ចាប់លុះមួយម៉ោងក្រោយក៍បានឃើញរថយន្តនោះដឹកឈើចេញពីខេត្តព្រះវិហារ ខណៈពេលនោះកម្លាំងសមត្ថកិច្ចបានដេញតាមប្រគៀកប្រគិតគ្នាលុះមកដល់ចំណុចភូមិឃុំខាងលើទើបចាប់បានព្រមទាំងឃាត់ខ្លួនអ្នកបើកបរនិងព្រូឡានចំនួន២នាក់យកទៅសាក់ស៑ួនៅអាវុធហត្ថស្រុកសន្ទុកនិងធ្វើកំណត់ហេតុបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត។
លោកសូរ៉ាត់នាយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងបានអោយដឹងថាឈើធ្នង់ដែលផ្ទុកលើរថយន្តក្រុងមានចំនួន៣៦ដំុស្មើរនិង ១.១២០គីបឈើនិងរថយន្តត្រូវបានរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងចំណែកអ្នកបើកបរនិងព្រូឡានត្រូវបានបញ្ជូនបន្តទៅតុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី