ប្រពន្ធក្រោយរបស់តារាកំប្លែង លោកហុង ដា ត្រូវបានកូនដើមរឹតកសម្លាប់នៅក្នុងខុនដូ ក្រោយផ្សារ សារឿនយ៉ាន្នី ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកវេលាម៉ោង១១ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្រ្តីម្នាក់ដែលដែលគេស្គាល់យ៉ាងច្បាស់ថា ជាប្រពន្ធក្រោយ របស់តារាកំប្លែងលោក ហុង ដា ត្រូវបានកូនប្រុសដើម បានរឹត ក សម្លាប់នៅក្នុងខុនដូមួយកន្លែង ស្ថិតខាងក្រោយផ្សារសារឿនយ៉ាន្នី ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះមានឈ្មោះ ស៊ឹម ចន្ធី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើតហេតុខាងលើ ។

តាមសម្ដីស្ត្រីម្នាក់មានឈ្មោះ អឿន ចិន្ដា អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកចំរៀងប្រចាំហាងមួយកន្លែង ដែលស្នាក់នៅជាប់បន្ទប់ក្បែកន្លែងកើត និងត្រូវជាប្អូនបង្កើតរបស់តារាកំប្លែងលោក ហុង ដា បាននិយាយប្រាប់ឲ្យដឹងថា នៅមុនវេលាម៉ោង១១យប់ថ្ងៃកើតហេតុ រូបគាត់បានចេញពីច្រៀងក្នុងហាង ហើយត្រឡប់មកផ្ទះវិញ ដោយមកដល់ផ្ទះកើតហេតុ រូបគាត់បានគោះបន្ទាប់ជនរងគ្រោះដែលនៅជាមួយកូនដើមរបស់លោក ហុង ដា និងត្រូវជាកូនចុងរបស់សពនារីរងគ្រោះបានស្នាក់នៅបន្ទាប់ជាមួយគ្នា តែមិនព្រមបើកអស់រយះពេលយ៉ាងយូរ រហូតប្រហែល២០នាទីក្រោយមក ទើបកូនដើមរបស់លោក ហុង ដា ព្រមបើកទ្វាទាំងខ្លួនបែកញើសជោក ។ហើយគាត់ក៏ដឹងរឿងហេតុអ្វីកើតឡើងនោះដែរ និងបានដើរមកសម្រាកបន្ទាប់របស់ខ្លួនវិញ ។ លុះមកដល់ព្រឹកនាវរលាម៉ោងកើតហេតុខាងលើ កូនស្រីរបស់គាត់ដែលមានអាយុប្រហែល២ឆ្នាំបានរត់លេងនៅបន្ទាប់កើតហេតុ ដោយរូបគាត់បានដេញចាប់កូនស្រីរបស់គាត់ព្រោះខ្លាចគ្រោះថ្នាក់ ពេលនោះរូបគាត់ក៏ប្រទះឃើញសពនារីរងគ្រោះដែលរំនិងភួយដាក់ចូលក្នុងបន្ទាប់ទឹកដោយមានចេញដៃជើងផងដែរ ។

ក្រោយមករូបគាត់ក៏បានស្រែកឆឡោឡើងបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដោយបានយកនារីគ្រោះចេញពីបន្ទាប់ទឹកនិងបានឃើញមានស្នាមរឹតក សម្លាប់ ។

បើតាមការបញ្ចាក់ពីលោក ជឹម សុីថា ជាអធិការនគរបាលខណ្ឌដង្កោ ដែលបានឆែកមើលឃើញកាមេរ៉ាសុវត្តភាពបានប្រាប់ឲ្យដឹងថា ករណីខាងលើ គឺកូនប្រុសដើមរបស់លោក ហុងដា រឹតកសម្លាប់ ព្រោះកូនដើមនិងសពនារីរងគ្រោះដែលត្រូវជាប្រពន្ឋក្រោយលោក ហុង ដា បានស្នាក់នៅជាមួយគ្នាក្នុងបន្ទុបតែមួយ។

លោកអធិការបានបន្តថា ក្រោយកើតហេតុនោះកូនដើមលោកហុង ដា បានគេចខ្លួនបាត់ ។ ដោយឡែកសពនារីរងគ្រោះត្រូវបានសមត្ថ កិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕  ដោយ៖ភារ៉ា ដង្កោ

______________ _______________1 _______________2 _______________3 3469cabc-85bc-4e35-b778-b23e113e554d aee48423-0b8e-4d12-8ca6-36d2786ec996 c6598636-1861-48e3-b312-12238c946911 ca180720-62ba-40e5-b387-98f365587836 d3541ca9-5603-43e2-8c94-81b5b2288a9c dac3d18b-dc1c-4314-918e-7f34a854f954 e386bd85-f524-4ff9-b1c6-b724c84ba2dc ef38db26-6760-4930-92db-8349afca3b23

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print