ហាយឡិនឌ័របើកបុករថយន្តដឹកទំនិញធន់ធំ២គ្រឿងនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្តហាយឡិន ឌ័រ១គ្រឿងបានរងនូវការខូចខាតធ្ងន់ធ្ងរក្នុងករណី គ្រោះ ថ្នាក់ចរាចរបង្កឡើងដោយអ្នកបើកបរបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បណ្តាល អោយបុកគ្នាពេញ ទំហឹងជា មួយរថយន្តដឹកទំនិញធន់ធំ២គ្រឿង តែសំណាងល្អអ្នកបើក បរ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះទេ ។

ករណីគ្រោះថ្នាក់ចរាចររវាង រថយន្តតូចបុករថយន្តធំនេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅលើកផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តទាំង៣គ្រឿងមាន ១-ម៉ាកតូយូតា ហាយឡិនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2M-1787 បើកបរដោយឈ្មោះគី ភី ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកកាស៉ីណូណាហ្គា មានទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង , ២-រថយន្តម៉ាកហ្វុយហ្សូ ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង3A-0531 បើកបរដោយឈ្មោះហាក់ ស្រេង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្ចុង ឃុំសំបួរ ស្រុកបាធាយ ខេត្តកំពង់ចាម និងទី៣-រថយន្តម៉ាកHINO ពណ៍ខៀវ ជាប្រភេទរថយន្ត ស្ទូច ចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ-1617 បើកបរដោយឈ្មោះយិន ភាព ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តហាយឡិនឌ័របើកក្នុងល្បឿនលឿនទិសដៅពីអ្នកលឿងទៅភ្នំពេញមកដល់ចំនុចកើតហេតុស្ថានភាពផ្លូវរៀងកោង អ្នកបើកបរមិន បានបន្ថយល្បឿងនោះទេថែមទាំងបើកប្រជែងរថយន្តស្ទូចដឹកដែកនៅពីមុខ ។ ពេលកំពុង ប្រជែងស្រាប់តែរថយន្តដឹកទំនិញធន់ធំមួយគ្រឿងទៀតបើកមកដល់ក្នុងទិសដៅផ្ទុយគ្នា ធ្វើអោយអ្នកបើកបររថយន្តហាយឡិនឌ័របាត់ម្ចាស់ការក៍បុករថយន្តដឹកទំនិញចំពីមុខពេញទំហឹង បន្ទាប់មករថយន្ត ហាយឡិនឌ័រ ខ្ទាតមកខាង ស្តាំ ក៍ត្រូវរថយន្តស្ទូចបើកមកពីក្រោយបុកបន្ថែមទៀត បណ្តាល អោយរថយន្តហាយ ឡិនឌ័រខ្ចេចតែម្តងតែសំណាងល្អអ្នកបើកបររងរបួសស្រាល ។

លោកអធិការរងបានបន្តថា ករណីនេះកើតឡើងដោយសារអ្នកបើកបររថយន្តហាយឡិនឌ័របើកប្រជែងក្នុងស្ថានភាពផ្លូវកោងនិងមាន ឧបសគ្គ ទើបបង្កជាគ្រោះថ្នាក់ចរាចរ បច្ចុប្បន្នរថយន្តទាំង៣គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស

...

48eb19f6-c286-4644-9ca2-a13e4087d575 edcc0d04-1d0d-4593-964e-7b4245389345 ec48d9a3-3298-4205-873d-ca7fe3280af9 e1461424-7e03-4371-9e93-03ebd1749ba0 c944c4c0-96d7-4e0b-87d7-619452cab38b 4b419d3c-e0ff-440e-aa5a-0ec9ecae1831 57ac9d4c-5f9d-44e7-84b4-535402f42d80

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print