ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុសិ៍្តចាក់អង្រែលើ បានសហការនិងកម្លាំងអធិការខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនមនុស្សស្រីម្នាក់វ័យ២០ឆ្នាំពាក់ ព័ន្ធករណីជួញដូរគ្រឿងញៀន។ សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យមានឈ្មោះ គង់ ផាណែត ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៤និង៣ ០នាទី នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១ ៧ នៅចំណុចក្នុងផ្ទះរួមនិងវត្ថុតាងគ្រឿង១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់អធិ ការដ្ឋាននគរបាលខណ្ឌមានជ័យ ៕ តាឡឹម
...