ស្រវឹងជាន់ហ្គែរថយន្តហួសល្បឿនបើកបុកហាងលក់វែនតាធ្លាយចូលក្នុងហាងផ្អើលអ្នកនៅម្ដុំផ្សារដីហុយទាំងកណ្ដាលយប់ បណ្ដាលអោយរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហាងលក់វែនតាមួយកន្លែងនៅជាប់ស្តុបផ្សារដីហុយត្រូវបានរថយន្តលិចសុីមួយគ្រឿងដោយម្ចាស់ស្រវឹងស្រាទើបតែចេញពីក្លឹបបានបើកបំបុកទាំងកម្រោលបណ្ដាលអោយម៉ូតូឌុបដែលចតនៅមុខហាងលក់វែនតាលោតចេញពីម៉ូតូផុតគ្រោះថ្នាក់ម្នាក់និងម្នាក់ទៀតត្រូវបានរថយន្តបុកប៉ើងខ្ទាតជាមួយនិងម៉ូតូពីរគ្រឿងទៀតបណ្ដាលអោយរងរបួសបែកក្បាលចំនែកឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខទាំងយប់ កាលពីវេលាម៉ោង ០០និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ ឩសភា ឆ្នាំ២០១៧ ត្រង់ចំនុចស្តុបផ្សាដីហុយ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦កែងនិងផ្លូវហាយណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពពត៌មានពីម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ យ៉ង់ គន្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលអាសុីអាគ្នេយ៍ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានអោយដឹងថាមុនពេលកើតហេតុពេលគាត់កំពុងតែចតម៉ូតូរបស់គាត់នៅមុខហាងវែនតាអាយវែរ ជាមួយនិងម៉ូតូរបស់គ្នាម្នាក់ទៀតដែលរងរបួសនោះមានឈ្មោះឃីម ភេទប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅម្ដុំផ្សារដីហុយ ស្រុកកំណើតខេត្តតាកែវ សុទ្ធតែជាអ្នករត់ម៉ូតូឌុបដូចគ្នានោះ ស្រាប់តែគាត់ឃើញរថយន្តមួយគ្រឿងម៉ាកលិចសុីស RX300ពណ័កណ្ដុរប្រមេះពាក់ស្លាកលេខ ភ្នំពេញ 2V 8987 បើកបរដោយបុរសម្នាក់ជាមួយនិងអ្នករួមដំណើរបួននាក់ផ្សេងទៀតដែលជិះក្នុងរថយន្តជាមួយគ្នាតាមផ្លូវ១៩៨៦ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនស្លេវដោយគ្មានបន្ថយល្បឿនបន្តិចសោះឡើយដោយឃើញរថយន្តដូចជាមិនព្រមចាប់ហ្រ្វាំងបន្ថយល្បឿនសោះនោះហើយបានបើកមកត្រង់ជិតដល់គាត់ហើយនោះភ្លាមនោះរូបគាត់មិនទុកចិត្តក៍បានលោតចោលម៉ូតូដែលគាត់កំពុងអង្គុយលើនោះ ហើយស្រាប់តែរថយន្តក៍បានបោលបំបុកម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមសេរ៊ីឆ្នាំ២០១៥ពណ័ខ្មៅដូចគ្នាពាក់ស្លាកលេខភ្នំពេញ 1BA 5682 និងមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 1Q 2822 បណ្ដាលអោយម៉ូតូទាំងពីរប៉ើងទៅក្នុងក្បែរទ្វារហាងវែនតានោះហើយដោយរថយន្តមិនទាន់អស់ល្បឿនក៍បានជ្រុលទៅបុកធ្លាយទ្វារមូលចូលក្នុងហាងវែនតាបណ្ដាលអោយសំភារះក្នុងហាងខូចខាតប្រមាណជា៦០ ភារយ ហើយសំភារះខូចខាតនោះមានដូចជា ទូរកញ្ចក់សំរាប់តាំងវែនតា និងវែនតាជាច្រើនទៀតត្រូវបានបែកខ្ទេចគ្មានសល់ តែភ្លាមៗនោះម្ចាស់ហាងមិនទាន់អាចសរុបទេកប្រាក់នៃទំហំខូចខាតបាននៅឡើយនោះទេ ។

បើតាមការបញ្ជាក់របស់អ្នកមើលការខុសត្រូវដែលសំរាកក្នុងហាងរងគ្រោះខាងលើផ្ទាល់ដែលមានឈ្មោះ តាត សំណាង ភេទស្រី អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុនពេលកើតហេតុរូបគាត់រួមទាំងគ្រួសារសរុបគ្នាបួននាក់ព្រមទាំងកូនប្រុស២នាក់បានសំរាន្តនៅក្នុងហាងខាងលើហើយស្រាប់តែលឺសំលេងក្ដុងក្ដាំស្រាប់តែងើបឡើងឃើញរថយន្តបុកចូលក្នុងហាងបែបនេះសំណាងល្អហើយដែលគាត់មិនបានសំរាកចំកន្លែងដែលរថយន្តបុកនោះ គឺគាត់បានសំរាន្តនៅចំហៀងហាងតែប៉ុនោះ ហើយបើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលឃើញរថយន្តបង្កដំបូងគេបានបញ្ជាក់ថាមុនពេលកើតហេតុគាត់ឃើញរថយន្តបង្កខាងលើទើបតែចេញពីក្លឹបកំសាន្តហ្ស៊ូក ដែលនៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ហើយមានគ្នាបួននាក់រួមទាំងជាមួយតៃកុងរថយន្តហើយបានបើកចេញពីក្លឹបសំដៅទៅស្តុបទាំងក្នុងល្បឿងលឿនយ៉ាងត្របាញ់សំដៅទៅស្តុបផ្សារដីហុយលុះមកដល់ចំនុចស្តុបមិនដឹងជាយ៉ាងមេចស្រាប់តែរថយន្តមិនព្រមបន្ថយល្បឿនក៍បានជ្រុលហោះទៅបុកម៉ូតូពីរគ្រឿងនិងបុកចូលហាងលក់វែនតាយ៉ាងសាហាវបំផុតតែសំណាងល្អគ្រាន់តែរងរបួសបែកក្បាលតែប៉ុនោះមិនមានអ្នកណាម្នាក់រងរបួសដល់អាយុជីវិតនោះទេ ភ្លាមៗនោះជនរងគ្រោះជាអ្នករត់ម៉ូតូម្នាក់ដែលរងរបួសនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនរស្មីដឹកយកទៅសង្គ្រោះ ចំនែកឯម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់វាយខ្នោះយកទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ ហើយម្ចាស់រថយន្តបង្កមានឈ្មោះ ទេព ទិត្យ ភេទប្រុស អាយុ៤០ឆ្នាំ ហើយរូបគាត់បានឆ្លើយបញ្ជាក់ថាដោយសារតែរថយន្តរបស់គាត់ជាប់ហ្គែទើបធ្វើអោយគាត់គ្រប់គ្រងល្បឿនរថយន្តរបស់គាត់មិនបានហើយបានជ្រុលទៅបុកហាងខាងលើនោះទៅ ទោះជាយ៉ាងណាក៍ដោយរថយន្តបង្កនិងម៉ូតូពីរគ្រឿងខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខចុះមកធ្វើការវាស់វែងនិងអូសរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕ សីហា

...

279d0f8d-890a-4f1b-9c2e-66fb2775c1ae f39e260a-cd59-4894-9eba-ba9cba26ba62 6c777cb7-a25b-4c8e-a474-861b40200543 483479b5-b626-4bca-9df1-956ea6809d3b d86c909f-8eff-4276-991a-3302721cd451 c6d832d4-a5db-4af8-87df-d99c5968fbcb abd44331-e561-451d-b288-83ee392638a2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print