ឃាត់ខ្លួន២នាក់ ករណីជួញដូរថ្នាំញៀននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងង១៣និង០០នាទី ថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ សរុបចំនួន០៦នាក់ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
កម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១-ឈ្មោះ អ៊ុន សំអឿន ហៅទូច ភេទ ប្រុសអាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត ភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ស្រុកដំណាក់ចង្អើរ ខេត្តកែប បច្ចុប្បន្នរស់នៅ ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ឈ្មោះ ចក លី ហៅម៉ៅ ជនជាតិ ខ្មែរអុីស្លាម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖
១ -ម្សៅសរថ្លាចំនួន០២កញ្ចប់ មានទម្ងន់ថ្លឹងទាំងសម្បក០,១២ក្រាម
២ -ដាវសាម៉ូរ៉ៃ០១ដើម
៣ -ទូរស័ព្ទដៃ០២គ្រឿង
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យកំពុងបន្តនិតិវិធីនៅអ.ហខេត្តព្រះសីហនុ ៕  ឆ្លាម សមុទ្រ
unnamed (1) unnamed (2) unnamed


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print