ភ្នំពេញ ៖ ជនសង្ស័យជាមេក្លោងជូញដូគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវិរសេនីយ៍ឯក យឹមសារ៉ាន់ អធិការនគរបាល បានបើកប្រតិបត្តិការបង្ក្រាប់កាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀនចំនួន៨កញ្ចប់ធំនិង១កញ្ចប់តូច រូមទាំងសំភារះមួយចំនួនទៀត។
ជនសង្ស័យឈ្មោះជាយេត ភេទប្រុសអាយុ៣០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌបានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍នាយឧត្តមសេនីឯក ជួន សូវណ្ណ អគ្គស្នងការនគរបាលជាតិ ទើបលោកបានបើកប្រតិបត្តិការស្រាវជ្រាវឈានទៅដល់ការចុះឆែកឆេទៅដល់ចំណុចផ្ទះជនសង្ស័យទើបរកឃើញថ្នាំញៀនចំនួន៨កញ្ចប់ធំ១កញ្ចប់តូច រូមទាំងជញ្ជីងថ្លឹងមួយ និងសំភារះប្រើប្រាស់មួយចំនួនទៀត។
លោកបានបន្តថា ការសារភាពរបស់ជនសង្ស័យថ្នាំញៀនទាំងនេះទើបតែយកពីដល់យប់មិញនោះទេដោយបំណងយកទៅចែកចាយតាមបណ្តាខេត្តនាៗ។
ក្រោយពីការបង្ក្រាប់សមត្ថកិច្ចបានដកហូតរថយន្តរបស់ជនសង្ស័យមួយគ្រឿងម៉ាកឡិចសីុស RX300 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N 5398 ។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅផ្នែកព្រហ្មទ័ណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ
...