មន្ដ្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជា និង ក្រសួងធនធានមនុស្ស ម៉ាឡេស៊ី សន្យាបង្កើនកិច្ចសហប្រតិបតិ្ដការបន្ដការពារពលករនិងបង្កើនប្រាក់ឈ្នូល

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅក្នុងជំនួប ពិភាក្សា ការងារជាមួយរដ្ឋមន្ដ្រីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងលោក Dato sriRichardRiot Anak Jaem រដ្ឋមន្ដ្រីក្រសួងធនធានមនុស្ស ម៉ាឡេស៊ី ក្នុងបំណងពន្លឿន និងពង្រឹង កិច្ចការងារ បណ្ដុះបណ្ដាល ផ្ដល់វិជ្ជាជីវៈ លើកកម្ពស់សិទ្ធិពលករ ,កម្មករខ្មែរ ដែលកំពុងធ្វើការងារនៅម៉ាឡេស៊ី ដើម្បី អនុវត្ដឲ្យមានប្រសិទ្ធភាពលើអនុស្សរណៈ MOU កន្លងមក ដែលភាគីកម្ពុជា និង ម៉ាឡេស៊ីបានឯកភាព លើខ្លឹមសារ៦ ចំណុច ។ ជុំនួបពិភាក្សាការងាររវាងរដ្ឋ មន្ដ្រីជាន់ខ្ពស់ទាំងពីរបានប្រព្រឹត្ដទៅកាល ពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា នៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋ មន្ដ្រីក្រសួងការងារកម្ពុជា នឹងរដ្ឋមន្ដ្រី ក្រសួងធនធានមនុស្សម៉ាឡេស៊ី នៅពេល នេះភាគីទាំង២បានឯកភាពគ្នា លើខ្លឹម សារ៦ចំណុចផងដែរ ទី១-រាជរដ្ឋាភិបាល ម៉ាឡេស៊ី និងកម្ពុជា បន្ដផ្ដល់ព័ត៌មានពី គ្នាឲ្យបានរហ័សទាន់ពេលវេលាចំពោះ ពលករកម្មករ ពាណិជ្ជករ ដែលកំពុង ប្រកបអាជីវកម្មធ្វើការដោះស្រាយជូនដល់ ពួកគេឲ្យបានទាន់ពេលវេលា ,ទី២-ការអនុវត្ដ នីតិវិធីប្រតិបត្ដិការឲ្យបានល្អ ,ទី៣-ពង្រឹងប្រសិទ្ធភាពមុនពេលជ្រើសរើសពលករទៅធ្វើការងារនៅម៉ាឡេស៊ី , ទី៤- ផ្ដល់សិទ្ធិ គ្រប់គ្រាន់ ដល់ពលករ កម្មករ , ទី៥- ផ្លាស់ ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក និង ទី៦-បន្ដទំនាក់ទំនងល្អជាមួយគ្នា ទោះក្នុង កាលៈទេសៈណាក៏ដោយ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា និង ម៉ាឡេស៊ី បានឯកភាពគ្នាចុះអនុស្សរណៈ យោគយល់រួចមកសម្រាប់ពលករជាស្រ្តីដែលបម្រើការងារផ្ទះនៅ ម៉ាឡេស៊ីបាន ទទួលប្រាក់ខែ៣០០ដុល្លារអាមេរិក ហើយ នៅប្រទេសអារ៉ាប៊ីសាអូ៊ឌីតបាន៤០០ ដុល្លារ ក្នុងកិច្ចសន្យា២ឆ្នាំ គឺពលករនឹង ទទួលប្រាក់សុទ្ធគ្រប់គ្រាន់ មិនត្រូវចំណាយលើការកាត់កងអ្វីទាំងអស់ ព្រោះការ ចំណាយហូបចុក ស្នាក់នៅ និងចំណាយ ឯកសារចាំបាច់ផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុនឬនិយោជក ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា ក្រៅពីឱកាសការងារក្នុងប្រទេស គឺ ពលករ ពលការិនី ក៏អាចមានឱកាសច្រើន ផងដែរ ក្នុងពេលទៅបម្រើការងារនៅក្រៅប្រទេស ។ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា ឯកភាពក្នុងការ បញ្ជូនពលករទៅបម្រើការងារ នៅប្រទេស ម៉ាឡេស៊ី បន្ទាប់ពីមានការផ្អាកមួយរយៈ កាលកន្លងទៅដោយសារបញ្ហាមួយចំនួន ប៉ុន្តែថ្មីៗនេះដោយអនុលោមទៅតាម នីតិវិធី និងច្បាប់ដ៏ត្រឹមត្រូវ ផ្អែកសេចក្តី ព្រាង ដែលឈរលើល័ក្ខខ័ណ្ឌការងារ សមរម្យ ព្រមទាំងប្រាក់ឈ្នួលល្អគួរសម អាចទទួលយកបានរវាងភាគីទាំងពីរ ប្រទេស ក៏ដូចជានិយោជក និងនិយោជិត ក្រសួងការងារបានស្នើទៅក្រសួងការបរទេស ដើម្បីជូនដំណឹងទៅភាគីម៉ាឡេស៊ី ដែលកម្ពុជាបានចាប់ផ្តើមជ្រើសរើសចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ ។

ក្នុងឱកាសនោះដែរ លោក Dato sriRichardRiot Anak Jaem រដ្ឋមន្ដ្រីក្រសួង ធនធានមនុស្សម៉ាឡេស៊ី ក៏បានអំពាវនាវ ដល់ពលករពលការិនីកម្ពុជាទាំងអស់ដែលមានបំណងចង់ទៅធ្វើការតាមរយៈក្រុមហ៊ុននានា មុននឹងសម្រេចចិត្តទៅត្រូវពិនិត្យលើល័ក្ខខ័ណ្ឌស្របច្បាប់របស់ក្រុមហ៊ុនសិន ចៀសវាងមានបញ្ហាណាមួយធ្វើឲ្យខាត បង់ទាំងថវិកា ពេលវេលា និងអាចបង្កការ ប៉ះពាល់ដល់សុវត្ថិភាពបុគ្គល និងគ្រួសារ ផងដែរ ៕ សំរិត

...

Somrith (5) Somrith (4) Somrith (2) Somrith (7) Somrith (3) Somrith (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print