ខេត្តកណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ឡានកែច្នៃដឹកពោតបើកធ្លាក់ព្រែកដោយខ្លួនឯង កើតឡើងនៅចំណុចស្ពានលេខ២០ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ឋិតនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវស្រុកលើកដែក
កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ។
អ្នកបើកឡានកែច្នៃឈ្មោះហួត សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ដោយសារអ្នកបើកឆ្លាតលោតចេញពីឡានទាន់ ។
បច្ចុប្បន្នម្ចាស់កំពុងដោះស្រាយរកឡានស្ទូច ៕ ស្អាងជ័យ
...