ខេត្តឧត្តរមានជ័យ ៖ លោក អឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ក្រោយពីទទួលបានចូលកាន់មុខតំណែង ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានប្រើប្រាស់អំណាចរបស់ខ្លួនដាក់កុងត្រូលជជុះអនាធិបតេយ្យ អោយមន្ត្រីក្រោមឱវាទជាអ្នកដើរតួប្រមូលប្រាក់ដាក់ក្មុងហោប៉ៅគ្រប់សកម្មភាពបទល្មើសព្រៃឈើ មិនថាគោយន្តកន្ត្រៃដឹកអុស ឈើ គ្រឿងសិប្បកម្ម ជាពិសេសដេកចាំរាប់ក្បាលរថយន្តក្បួនដឹកឈើក្រញូងរបស់ឈ្មួញស្រីជនជាតិវៀតណាម ឈ្មោះ យាយម៉ាយ ។
ជាក់ស្តែងកាលពីរសៀលនាថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីរដ្ឋបាលព្រៃឈើ២នាក់បានប្រើប្រាស់រថយន្ត២គ្រឿងស្ទាក់រថយន្តយីឌុបមួយគ្រឿង នៅចំណុចខាងកើតផ្លូវអក្សរ Tក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយគេដាក់ការសង្ស័យថា រថយន្តខាងលើមានផ្ទុកបទល្មើសឈើដែលតម្រូវអោយបង់ក្បាលឡាន តាមបទបញ្ជាររបស់មេ ។
ប្រភពពីមន្ត្រីសមត្ថកិច្ចនៅតំបន់នោះបានអោយដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើដែលតែងតែធ្វើសកម្ម ភាពនៅលើដងផ្លូវបានជួលផ្ទះប្រជាពលរដ្ឋនៅចំណុចខាងលើធ្វើជាប៉ុស្តន៍យាមប្រចាំការឃ្លាំយកលុយពីបទល្មើស២៤ម៉ោង ។
ប្រភពនៃការចោទប្រកាន់ខាងលើលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ បានអោយដឹងថា លោកមិនបានដឹងរឿងទាំងអស់នេះទេ ហើយក៍គ្មានបទពីលោកផងដែរ បើអ្នកប្រព្រឹតអ្នកនោះទទួលខុសត្រូវខ្លួខឯង ។
ប្រជាពលរដ្ឋនៅតំបន់ខាងលើនេះបានអះអាងថា កម្លាំងរដ្ឋបាលព្រៃឈើរបស់ លោក សូត្រ ស៊ីសុខឃាង គឺបានដាក់ទីតាំង«កុងត្រូលជជុះ»ចាំយកលុយយ៉ាងអាណាធិបតេយ្យ ពោលគឺតែងតែដេញឃាត់រថយន្តដឹកបទល្មើសណា ដែលមិនព្រមចូលបង់លុយ និងគ្មានទំនាក់ទំនងល្អជាមុន ក្នុងដែនសង្កាត់កូនក្រៀលនេះតែម្តង ៕ ដោយ ៖ ប៉ែន នួន