ពិតជាសោកស្តាយណាស់ចិញ្ចឹម១៤ឆ្នាំទៅហើយ!!  ម្តាយធំបបួលក្មួយទៅកាច់​​ឈូក បាត់ក្មួយស្រាប់តែឃើញធ្លាក់ចូលរណ្តៅដីស្លាប់បាត់ទៅហើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ១៤ឆ្នាំបានធ្លាក់ចូលរណ្តៅដីលង់ទឹកស្លាប់ បន្ទាប់ពីម្តាយធំបបួលទៅកាច់ឈូកនៅបឹងក្រោយភូមិជាមួយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងមានការសោកសង្រេកពីក្រុមគ្រួសារ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងអ៊ួក ក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

អនុសេនីយ៍ទោ ឯក ចាន់ធូ នាយរងប៉ុស្ដិ៍រកាខ្ពស់បានឲ្យដឹងថា កុមារីលង់ទឹកស្លាប់ ឈ្មោះ ធី នីតា អាយុ១៤ឆ្នាំ ជាសិស្ស (អត់ចេះហែលទឹក) មានទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។ មានឪពុកឈ្មោះ ធី ប៊ុនថុល អាយុ៣៤ឆ្នាំ មុខខរបរជាងសំណង់ និងម្ដាយឈ្មោះ  ថន វុត្ថា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅ ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

មុនហេតុការណ៍នេះកើតឡើង ឈ្មោះ ប៉ុន សុភ័ក្រ ត្រូវជាម្ដាយធំ បានបបួលក្មួយ និងកូនទៅកាច់ឈូកនៅក្នុងបឹងអ៊ួកក្រោយភូមិ ។ លុះដល់ម៉ោង១ និង១០នាទី បានស្រែកហៅក្មួយឈ្មោះ ធី នីតា និង ឈ្មោះ ភាព សំណាង ឲ្យឡើងទៅផ្ទះវិញ ។ ដើររកផង ស្រែកហៅផង ក៏ប្រទះឃើញក្មួយស្រីធ្លាក់ក្នុងរណ្តៅដីដែលគេជីកយកអាចមន៍ដីក្នុងបឹង គឺអ្វីៗហួសពេលបានស្លាប់បាត់ទៅហើយ  ។

ក្រោយហេតុការណ៍នេះកើតឡើង កម្លាំងជំនាញបានចុះទៅពិនិត្យធ្វើកោសលវិច័យ និងបានសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន ៕  ស្អាងជ័យ

Kadal (1) Kadal (2)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print