បុរសវ័យចំណាស់ម្នាក់ត្រវបានឃាតក មិនស្គាល់មុខវាយសម្លាប់ទម្លាក់ក្នុងប្រឡាយទឹក

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប្រឡាយកាលពីវេលាម៉ោង១៦រសៀល០០នាទី ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ត្រង់ចំណុចប្រឡាយទឹក មួយកន្លែងស្ថិតក្នងភូមិវាលដេញឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះដែលឃាតកវាយសម្លាប់នោះមានឈ្មោះឆាយសែភេទប្រុសអាយុ៧៥ឆ្នាំមានទីលំនៅភូមិវាដេញឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាតខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តទៀតថាៈ ចំណែកជនសង្ស័យមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ តែតាមការស្រាវជ្រាវនឹងស៊ើបអង្កេតរបស់សមត្ថកិច្ច បានឲ្យដឹងថាៈជនរងគ្រោះជាម្ចាស់ចំការនិងមានកម្មកររស់នៅជាមួយក្រោយកើតហេតុកម្មករដែលនៅជាមួយបានបាត់ពីរចំការរបស់ជនរងគ្រោះអស់ទៅហើយ ទើបសមត្ថកិច្ចសន្និដ្ឋានថាជាកម្មកររបស់ជនរងគ្រោះតែម្តង។ ហើយឃាតកម្មនេះអាចជារឿងគំនំរវាងម្ចាស់ចំការនិងកម្មករព្រោះកន្លងមកជនរងគ្រោះធ្លាប់បានជេរស្តីឱ្យកម្មកហើយមិនបានប៉ុន្មានផងក៏ស្រាប់តែមានករណីឃាតកម្មនេះកើតឡើង ។

ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសាររាយការណ៍ដល់សមត្ថកិច្ច ចុះពិនិត្យដល់កន្លែងកើតហេតុខាងលើ ឃើញថាការស្លាប់របស់បុរសវ័យចំណាស់នេះគឺជាករណីឃាតកម្ម។

បច្ចុប្បន្នសមត្ថកិច្ចបានស្រាវជ្រាវរកមុខសញ្ញា់ដើម្បីចាប់ខ្លួនយកមកផ្តន់ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចជនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ដោយ ៖ មាស សុផាត

...

05edc2f4-0a88-4fec-8fab-522793315dff aee3cafe-3340-4c57-895e-2be4c03322ae

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print