ស្លាប់ម្នាក់របួសធ្ងន់៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរលើកនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង និងចំនួន ០៥នាក់ទៀតបានរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងគ្នា នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៨.១៣៩ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរចំនួន ១លើក បង្កឡើងដោយរថយន្តម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2N 2498 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកបុកអ្នកជិះម៉ូតូម៉ាក សុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងចំនួន ០៣នាក់ ទី១ ឈ្មោះ ហ៊ុល វាសន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់(ជាអ្នកបើកបរម៉ូតូ.របួសធ្ងន់) និងអ្នករួមដំណើរចំនួន ០៣នាក់ទៀតទី១ ឈ្មោះ លឹម ចាន់អេង ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ (របួសធ្ងន់)ទី២ ឈ្មោះ លឹម ចាន់ហុង ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ(ស្លាប់) និងទី៣ ឈ្មោះ គា កុយ ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ អ្នករងរបួសធ្ងន់ទាំង០៣នាក់នេះ បច្ចុប្បន្ន រស់នៅភូមិ.ឃុំពន្លៃ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ជនរងគ្រោះរបួស និងស្លាប់ទាំងចំនួន ០៤នាក់ បានធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក សុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចបត់ឆ្វេង។

លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា ក្រោយកើតហេតុកម្លាំងបានចុះដល់កន្លែង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី ចំណែកជនរងរបួសទាំងចំនួន ០៣នាក់បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ដោយឡែកវត្ថុតាងម៉ូតូ និងរថយន្តបានយកទៅរក្សាទុកនៅការិល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរងចាំធ្វើការវាលវែងដោះស្រាយគ្នាតាមផ្លូវច្បាប់។

ដោយឡែក៖ នៅវេលានៅវេលាម៉ោង១៣ និង២៧នាទី ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកដែរ ដោយគោយន្តកន្រ្តៃបើកកៀរម៉ូតូខណៈកំពុងធ្វើដំណើរស្របទិសគ្នាពី(កើតឆ្ពោះទៅទិសខាងលិច)បណ្ដាលឲ្យរងរបួសធ្ងន់ភាគ្គីខាងម៉ូតូចំនួន ២នាក់ទី១ ឈ្មោះ ហាយ រ៉េត ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ ទី២ ឈ្មោះ សំ ម៉ៅ ភេទស្រី អាយុ ៤៨ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំង ២នាក់ បច្ចុប្បន្នរស់នៅភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

94ef48db-cea9-4048-a702-939170bb9fac 09062a3c-81a3-4fe5-b7a0-2900e874349d fad34e74-f259-4f49-a3f3-47fcc9d2d158 aaef5266-f4ed-4c4f-b4ac-dc703ce4233b 856fa3ea-8133-40bc-b73a-5ceb27e290b5 186a4e7c-ef83-441c-9ae7-65712d3163e0 5e4b0d1b-94f1-4ef8-866d-257a9dac18e2 6af034d0-e0d3-4539-844a-84222b27c284 aee3cafe-3340-4c57-895e-2be4c03322ae

...

បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print