បើមិនច្រឡំទេក្រុមតន្រ្តីព្រែកសណ្តែកទៀតហើយក្រឡាប់រថយន្តនៅទៀបភ្លឺយប់មិញបណ្តាលឲ្យអ្នក ចំរៀងស្រីម្នាក់ស្លាប់បន្ទាប់ពីឆ្នាំកន្លងទៅក៏មានគ្រោះថ្នាក់ដូចគ្នាដែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្រុមតន្ត្រីព្រែកសណ្តែកមួយក្រុមដែលមានគ្នាជាង១០នាក់ បានក្រឡាប់រថយន្តទៀត ហើយក្រោយពីត្រឡប់មកពីលេងក្នុងកម្មវិធីមង្គលការគេ ដោយធ្វើដំណើរពេលយប់ ពេលមកដល់ ចំណុច ផ្លូវក្រាលគ្រួសក្រហម ស្ថិត ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រថយន្តបានរេចង្កូនរអិលធ្លាក់ផ្លូវក្រឡាប់ខ្លួនឯង កាលពី វេលា ម៉ោង ៣និង ៤៥នាទីទាបភ្លឹេឈានចូលថ្ងៃ ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧។ ហើយករណីដូចគ្នានេះក្រុមតន្រ្តីព្រែកសណ្តែកនេះកាលពីឆ្នាំកន្លងទៅក៏ជួបគ្រោះអកុសលបណ្តាលឲ្យអ្នកចម្រៀងស្លាប់យ៉ាងនេះដែរ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុមតន្ត្រី ព្រែក សណ្តែក ស្រុក ស៊ីធរកណ្ដាល ខេត្ត ព្រៃវែង ម៉ាក hyundia ដឹកក្រុមភ្លេង និងសម្ភារៈអកកេះ ធ្វើដំណើរមកពីប្រគំតន្ត្រីក្នុងពិធីមង្គលការគេ នៅរការខ្នុរ លុះ មកដល់ចំណុចកើតហេតុ សង្ស័យ អ្នកបើកបរ ងងុយ ដេក ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យ អ្នក ចម្រៀង ស្រី ម្នាក់ ស្លាប់ ភ្លាមៗ នៅ កន្លែង កើតហេតុ និង មនុស្ស ១១នាក់ ទៀត រងរបួស ធ្ងន់ ស្រាល ត្រូវ សមត្ថកិច្ច បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ។ ចំណែក សាកសព ជនរងគ្រោះសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យ ។

១-ឈ្មោះ រុន ស្រីឡា ភេទស្រី អាយុ29ឆ្នាំ ជាតិខ្មែរ នៅសង្កាត់បឹងត្របែក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ,២-ឈ្មោះ អ៉ិត សំភ័ស ភេទស្រី អាយុ29ឆ្នាំ ជាតិខ្មែរ នៅភូមិ.ឃុំជាមួយគ្នា  (របួសស្រាល) ៣-ឈ្មោះ អេល ស៊ីម៉េង ភេទប្រុស អាយុ23ឆ្នាំ ជាតិខ្មែរ នៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម (របួសធ្ងន់) ,៤-ឈ្មោះ សន ម៉ុង ភេទប្រុស អាយុ52ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់) ,៥-ឈ្មោះ ផេត ផាត ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ (របួសស្រាល) ទាំងបីនាក់នៅភូមិ.ឃុំជាមួយគ្នា ,៧-ឈ្មោះ យ៉ាន ឃាន ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិទទឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (របួសធ្ងន់) ,៨-ឈ្មោះ យ៉ាន ណាវី ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ស្រុកពារាំង ខេត្តព្រៃវែង (របួសស្រាល) ៩-ឈ្មោះ ឌីម បូរ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិទួលស្រង់ ឃុំព្នៅទី១ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង (របួសស្រាល) ,១០-ឈ្មោះ ងិន ស្រីឡេត ភេទស្រី អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិ កន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល),១១-ឈ្មោះ នួន ចន្ទ្រា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិ.ឃុំជាមួយគ្នា (របួសស្រាល) និង ១២-ឈ្មោះ ងឿន បូរ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្រឹង ឃុំព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (របួសស្រាល) ។

សរុបករណីខាងលើស្លាប់១នាក់ ស្រី របួសធ្ងន់៤នាក់ ប្រុស របួសស្រាល៧នាក់ ស្រី៣នាក់ ៕  វណ្ណះ

...

IMG_3330 IMG_3331 IMG_3332 IMG_3333 IMG_3334 IMG_3335 IMG_3336

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print