រថយន្តធុនយក្ស២គ្រឿង បើកលកៀរគ្នារេចង្កូតបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតនិងរបួសធ្ងន់ម្នាក់

ចែករំលែក៖

 ភ្នំពេញ៖ រថយន្តធន់យក្ស២គ្រឿង ដោយមួយគ្រឿងជារថយន្តស្ទូច និងមួយគ្រឿងទៀតជារថយន្តដឹកដីបានបើកគៀរគ្នាយ៉ាងលឿនបណ្តាលអោយរថយន្តមួយគ្រឿង ជ្រុលចង្កូតរេទៅបុកម៉ូតូមួយគ្រឿងបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុុលបុកធ្លាយចូលផ្ទះប្រពលរដ្ឋ បណ្តាលអោយធ្លាយជញ្ចាំងចូលទៅក្នុងប៉ះរថយន្តកូរ៉េឡាមួយគ្រឿងរងការខូចខាតផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃទី ១៥ ឧសភា ២០១៧ ស្ថិតតាមបណ្តោយផ្លូវបឹងតាមាត ក្នុងភូមិសំបួរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ។

អ្នកបើករថយន្តបង្ករមានឈ្មោះ ម៉ម ម៉េងហៀង អាយុ២៦ឆ្នាំមុខរបរបើករថយន្តដឹកដី បាទី ខេត្តតាកែវ ភូមិតាំងក្រាំងឃុំជាលាស្រុកបាធាយ ខេត្រកំពង់ចាម បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ3A.4530 រីឯរថយន្តស្ទួចម៉ាកHinoពណ៍សពាក់ស្លាកលេខ ភ្នំពេញ 3C.5525បើកបរដោយរសមិនទានលស្គាល់អត្តសញ្ញាណនៅឡើយទេ

ចំណែបុរសរងគ្រោះជិះម៉ូតូម៉ាកនិចពណ៍បៃតងពាក់ស្លាកលេខ ភ្នំពេញ 1CM.4030បើកបុរសម្នាក់មានឈ្មោះរស់សុវណ្ណ អាយុ៤៨ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅភូមិបុរីកម្មក សង្កាត់ជើងឯក ខណ្ឌដង្កោរងរបួសស្មាខាងស្ដាំ។

តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តដឹកដីរបស់ក្រុមហ៊ុនលឹមម៉េងដែលកំពុងដឹកដីសម្រុកចាក់លុបបឹងតាម៉ាតម៉ាកហ៊ីយ៉ាន់ដាយពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 3 A4530បើកពិសទិដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណះនោះក៏មានរថយន្តស្ទូចមួយគ្រឿងទៀតម៉ាកHinoពណ៍សពាក់ស្លាកលេខ ភ្នំពេញ 3C5525បើកបរពីទិសដៅពីត្បូងទៅជើងបំរុងបត់ស្តាំត្រូវរថយន្តដឹកដីបុកចំក្បាលខាងមុខរថយន្តបណ្តាលអោយរេចង្កូតទៅបុកម៉ូតូខូចខាតនឹងមនុស្សរងរបួសត្រូវប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមុន្ទីពេទ្យបង្អែកដង្កោ ។

ចំណែករថយន្តដឹងដីនឹងរថយន្តស្ទួូចមិនទាន់អស់ល្បឿនបានគៀបគ្នាទៅបុកចូលផ្ទះរបស់ប្រជាបលរដ្ឋ ធ្វើអិយរថយន្តទៅមុខលែងរួចក្រោយពេលកើតហេតុអ្នកបើករថយន្តដីបើកទ្វាររថយន្តដឹកដីបំរុងចុះរត់គេចខ្លួនតែសំណាងអាក្រក់ត្រូវពលរដ្ឋចាប់វាយបែកក្បាលវិសស្សយ័សង្ខាសំណាងល្អប៉ូលិសមកទាន់រំដោះខ្លួនបញ្ជូនទៅកាន់អធិការខណ្ឌដង្កោ ចំណែកតៃកុងរថយន្តស្ទួចគៀបជាប់នៅក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋជួយគាស់យកមនុស្សចេញហើយហៅកង់បីដឹកទៅសង្រ្គោះនៅក្លីនិចឯកជន ។ សម្ភារៈរួមមាន ទូរកញ្ចក់មួយ កូន កង់ក្មេងមួយរថយន្តកូរូឡាមួយចំហៀង នឹងសំយ៉ាបផ្ទះ ។

ក្រោយពេលកើតសមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌដង្កោចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងនិងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការខណ្ឌដង្កោដើម្បីភាគីទាំងខាងរងគ្រោះនិងបង្ក ចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕

unnamed (19) unnamed (16) unnamed (15) unnamed (17) unnamed (18)

...

ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print