Update:កូនប្រុសនាយហុងដា និង សង្សារ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

ភ្នំពេញ ៖ កូនប្រុសនាយហុងដា និង សង្សារ ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែឧសភា នេះ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ម្តាយក្រោយ ។

លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កូនប្រុសនាយហុងដា ត្រូវចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ រីឯសង្សារកូនប្រុសនាយហុងដា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ៕

...

18447623_667265540125206_808979927615212960_n 18403583_417593308597658_1105723229109420179_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print