ចាប់ឃាតកវាយសម្លាប់បុរសវ័យចំណាស់អាយុ៧៥ឆ្នាំ ដែលជាម្ចាសមចំការបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យដែលវាយនិងដំបងសម្លាប់បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌករិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងសហការជាអធិការដ្ឋានគរបាលស្រុកគូលែនខេត្តព្រះវិហារចាប់ខ្លួន កាលពីវេលាម៉ោង១៧និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិគូលែនជើងឃុំស្រុកគូលែនជើខេត្តព្រះវិហារ ។

គួរំលឹកផងដែរថាកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ជនសង្ស័យបានវាយសម្លាប់បុរសវ័យចំណាស់ម្នាក់ត្រង់ចំណុចផ្លូវចេញពីចំការ ស្ថិតក្នុងភូមិវាលដេញឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាត់ហើយបានប្លន់យកម៉ូតូរត់គេចខ្លួនទៅស្រុកគូលែនខេត្តព្រះវិហារ។

លោកដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានឱ្យដឹងថាជនរងគ្រោះដែលឃាតករវាយសម្លាប់នោះ ឈ្មោះឆាយ សែ ភេទប្រុសអាយុ៧៥ឆ្នាំ មានទីលំនៅភូមិវាដេញឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាតខេត្តស្ទឹងត្រែង ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ឈ្មោះសុខ ឆិន ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិគូលែនជើងឃុំស្រុកគូលែនជើងខេត្តព្រះវិហារ។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានបន្តឱ្យដឹងទៀតថាស្ថិតក្រោមការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចបានដឹងពីមុខសញ្ញាជនសង្ស័យថាជាកម្មករធ្វើការឱ្យជនរងគ្រោះ ទើបឈានដល់ការ ឃាត់ខ្លួននៅចំណុចខាងលើនិងបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។

ជនសង្ស័យជាឃាតករបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយរឿងគំនំរវាងម្ចាស់ចំការនិងរូបគេដោយសារជនរងគ្រោះបានជួលខ្លួនមកធ្វើជាកម្មករក្នុងមួយថ្ងៃ៣ម៉ឺនរៀលពេលបើកឱ្យតែ២៥០០០ រៀលហើយថែមទាំងជេរប្រមាថដល់ខ្លួនទើប មានគំនំឈានដល់ការសម្លាប់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យជាឃាតករកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសាកសួររៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់  ៕  ដោយ ៖ មាស សុផាត

...

f44c1610-3a92-4838-93dc-291e8aac1914 dfc2df57-d68b-4371-b0c0-d6a2b6856ec1 352a0986-b43f-4a4b-b0bc-1eafd756941f 872b1899-59bc-47d7-a666-94ef3154d8e7 ea206a3b-6b50-40c2-88de-e18f3bcb443a 36e12255-11c6-464b-985f-c94d0ad18f6a 3da00340-2958-488c-b576-88dcc70bc781 e904f06a-4122-4509-bc26-4156c5e41b43

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print