បងប្អូន៣នាក់ព្រួតគ្នាវាយបងប្រុសនៅក្នុងទំនាស់វង់ផឹកស៊ី ស្លាប់រួចសែងទៅលាក់ក្នុងបន្ទប់ទឹក ឪពុកមកទាន់ខ្លាចសមត្ថកិច្ចចាប់កូននាំគ្នាលើកទៅដុតចោលក្រោយផ្ទះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បងប្អូន៤នាក់ អង្គុយផឹកស៊ីជុំគ្នានៅក្រោមផ្ទះហើយក៏កើតមានទំនាស់ពាក្យសម្តីរវាងបងប្រុសច្បងជាមួយនឹងប្អូនប្រុសបន្ទាប់ទើបឈានដល់ប្អូនៗ២នាក់ទៀតព្រួតវាយសម្លាប់បងគ្រាដែលបងប្រុសជាជនរងគ្រោះយកដុំឥដ្ឋ វាប្អូនបន្ទាប់រួចនាំគ្នាសែងទៅលាក់ទុកក្នុងបន្ទប់ទឹក។ប៉ុន្តែនៅពេលឪពុកត្រឡប់មកពីធ្វើការងារវិញនិងសង្ស័យខ្លាចបែកការណ៍ដល់សមត្ថកិច្ចឪពុកនិងកូនៗនាំគ្នាលើកសាកសពទៅដុតចោលនៅក្រោយផ្ទះក្នុង បំណងបំបិទរឿង ។

តាមសមត្ថកិច្ចមូលដ្ឋានអោយដឹងថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តែដោយសារក្រដាស់មិនអាចខ្ចប់ភ្លើងបានជនសង្ស័យ៤នាក់ឪពុកកូនត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៧ ដើម្បីសាកសួររហូត ដល់ថ្ងៃទី១៥ឧសភាទើបឪពុកឆ្លើយសារភាព ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យ នៅរសៀលថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០១៧ ថា ជនសង្ស័យឪពុកកូនទាំង៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការនៅព្រឹកថៃ្ងទី១៧ ខែឧសភានេះ ហើយ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ ទី១.ឈ្មោះ មោក ប៉ែត ភេទប្រុស អាយុ២៧ឆ្នាំ, ទី២.ឈ្មោះ មោក ចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៣.ឈ្មោះ មោក កៅកៃ ភេទប្រុស អាយុ២១ឆ្នាំ រស់ នៅភូមិកើតហេតុទាំង៣នាក់នេះជាប់ពាក់ ព័ន្ធក្នុងករណីមនុស្សឃាតដោយចេតនា និងទី៤.មោក ស្វែង អាយុ៦៥ឆ្នាំ ជាឪពុក ជាប់ពាក់ព័ន្ធលាក់បាំងតម្រុយ និងលុប បំបាត់ភស្តុតាងក្នុងករណីមនុស្សឃាត ដោយចេតនាកាលពីថៃ្ងទី១៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៧និង៤៩នាទីយប់ នៅភូមិចាថ្មី ឃុំគោកបល្ល័ង្គ ។

បើតាមមន្រ្តីនគរបាលមូលដ្ឋានបាន រំលឹកថា កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះជាបងប្រុស និង ប្អូនៗប្រុស៣នាក់ទៀតបានអង្គុយផឹកសីុ ជុំគ្នា ក្រោយក៏មានជម្លោះពាក្យសម្តីកើត ឡើង តែគេពុំដឹងថាផ្តើមចេញពីអ្វីឡើយ ។ អ្វីដែលគេឆ្ងល់នោះ អ្នករស់នៅជិតខាង បានដឹងថា ក្រោយពីមានជម្លោះនេះឡើង នៅផ្ទះកើតហេតុជនរងគ្រោះបានស្លាប់ ហើយត្រូវប្អូនប្រុសៗ និងឪពុកនាំគ្នាលើក យកសាកសពទៅដុតស្ងាត់ៗនៅក្រោយ ផ្ទះ ពុំបានប្រាប់អ្នកជិតខាង និងរៀបចំធ្វើ បុណ្យអ្វីនោះទេ ដោយហាក់បីដូចមាន អាថ៌កំបាំងជាខ្លាំង ។

ស្រ្តីដដែលបានបញ្ជាក់ថា ដោយសារ តែភាពចម្លែកនេះ ប្រជាពលរដ្ឋរាយការណ៍ ទៅមេភូមិចាថ្មី ហើយមេភូមិចាថ្មីបានរាយ ការណ៍បន្តទៅសមត្ថកិច្ចទើបមានការ ឃាត់ខ្លួនឪពុកកូនយកមកសាកសួរ ខណៈ ដែលឪពុកបានហៅអាចារ្យមកធ្វើពិធីជាកិច្ចឧទ្ទិសកុសលឲ្យកូនប្រុសបងដែលស្លាប់ ។

បើតាមចម្លើយជនសង្ស័យឲ្យដឹងថា មុនពេលកើតហេតុពួកគេបានផឹកសីុជុំគ្នា ពេល នោះបងប្រុសរបស់ខ្លួនជាជនរងគ្រោះឈ្មោះ មោក វេន អាយុ៣០ឆ្នាំ ពេលស្រវឹងបាន ឈ្លោះជាមួយនឹងខ្លួន (មោក ប៉ែត) ។ ពេល នោះជនរងគ្រោះបានយកដុំឥដ្ឋមកវាយ ក្បាលរបស់គេ តែរូបគេបានគេចផុតក៏រើស យកដុំឥដ្ឋនោះទៅវាយក្បាលបងប្រុសវិញ និងបានយកដំបងប្ញស្សីប្រវែង២ម៉ែត្រទុក ទល់ទ្វារតូបលក់ដូរវាយបន្ថែមលើកញ្ចឹងក និងក្បាលចំនួន៤ដំបងទៀត។ បន្ទាប់មក ប្អូនប្រុសគេ២នាក់ ឈ្មោះ មោក ចិត្រ និង មោក កៅកៃ បាននាំគ្នាវាយបន្ថែមរួចសែង ជនរងគ្រោះទៅទុកចោលក្នុងបន្ទប់ទឹក ក្រោយផ្ទះ ។ លុះវេលាម៉ោង៩ព្រឹកថៃ្ងទី ១៤ឧសភា ឪពុករបស់ខ្លួនឈ្មោះ មោក ស្វែង បានមកពីធ្វើការ ឃើញដូច្នេះក៏យកសាក សពជនរងគ្រោះទៅដុតចោលនៅក្រោយ ផ្ទះចម្ងាយ២៥ម៉ែត្រតែម្តង ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង និងភាពចម្លែកនោះ មេភូមិក៏បានរាយការណ៍ ទៅសមត្ថកិច្ចៗបានកោះហៅក្រុមគ្រួសារ មកសាកសួរ ប៉ុន្តែពេលដំបូងឪពុកនិងកូន ពួកគេបានព្យាយាមបដិសេធបិទបាំងបំភ្លៃ ការពិត (បំភ្លៃសាក្ខីកម្ម) និងមិនសហការ ជាមួយសមត្ថកិច្ចឡើុយ ។ ក៏ប៉ុន្តែសមត្ថកិច្ច បានប្រើជំនាញសាកសួររហូតដល់ថៃ្ងទី១៥ ទើបឪពុកជនរងគ្រោះឆ្លើយសារភាពយោង តាមសម្តីកូនៗដែលបាននិយាយប្រាប់ពី សកម្មភាពពួកគេវាយសម្លាប់បងប្រុសរបស់ខ្លួន ៕  សំ វិចិ្ឆកា

...

IMG-20170517-WA0043 IMG-20170517-WA0044 IMG-20170517-WA0045 IMG-20170517-WA0058IMG-20170517-WA0057 IMG-20170517-WA0056 IMG-20170517-WA0052 IMG-20170517-WA0047 IMG-20170517-WA0048 IMG-20170517-WA0049 IMG-20170517-WA0051 IMG-20170517-WA0050 IMG-20170517-WA0046

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print