គណបក្សប្រជាធិបតេយ្យទាមទារចោទប្រកាន់ទោសប្រធានាធិបតីត្រាំ

ចែករំលែក៖

តំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ  ដែលប្រឆាំងទៅនឹងការដកហូតដំណែងប្រធាន  FBIលោក James Comeyបានអំពាវនាវ ឲ្យមានការ ចោទប្រកាន់ទោសលោកត្រាំនៅក្នុងរដ្ឋសភា។

នៅថ្ងៃទី១៦ខែឧសភា លោក Al Green តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ បានបញ្ចាក់ថា «ការដែលលោកត្រាំដកហូតដំណែង ប្រធាន FBI  បានបង្ករផលលំបាក់ក្នុងការស្រាវជ្រាវ ពីទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី ដូច្នេះយើងចំាបាច់ត្រូវតែចោទប្រកាន់ទោសទៅលើប្រធានាធិបតីនាពេលនេះ»។

សារព័ត៌មាន For Newsបានផ្សាយថា តំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ ជាច្រើនរូបទៀត ក៏បានសម្រេចស្នើរឲ្យមានការចោទប្រកាន់ទៅលើប្រធានាធិបតីត្រាំ។ ក្រៅពីនេះ នឹងត្រូវកំណត់ពីសកម្មភាពរបស់ប្រធានាធិបតី បញ្ចៀសការធ្វើអ្វី ប៉ះពាល់ដល់សន្តិសុខជាតិ។ ការដែលដកដំណែងប្រធាន FBI កាលពីថ្ងៃទី៩ខែឧសភា  អាចជាការចាប់ផ្តើមក្នុងការស្វែងរកចោទប្រកាន់ទោសទៅលើប្រធានាធិបតីក្នុងសភា  ឬ អាច ដកដំណែងលោកត្រាំតែម្តង។

ការចោទប្រកាន់ទោសប្រធានាធិបតីនឹងទទួលបានជោគជ័យប្រសិនបើ សមាជិកក្នុងសភា គាំទ្រ ឬ រងចាំដល់ការបោះឆ្នោត សភាពាក់កណ្តាលអាណាត្តិនៅឆ្នាំ២០១៩ខាងមុខ។

មកទលពេលនេះភាគច្រើនដំណាងរាស្ត្រមកពីគណបក្ស សាធារណរដ្ឋនៅតែ គាំទ្រ ការដឹកនាំរបស់ប្រធានាធិបតីត្រាំនៅឡើយទេ ។ទាំងនោះហើយជាផលលំបាក់ក្នុងការ ចោទប្រកាន់ទោស ទៅលើប្រធានាធិបតី ដោយសារតែ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមានចំនួនតិចជាង។

ការដកដំណែង ប្រធាន FBI ដើម្បីមិនចងឲ្យស្ថាប័ននេះបន្តស្រាវជ្រាវ ទៅលើ ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី។ ក៏ដូចជាយុទ្ធសាស្ត្រ របស់អាមេរិកក្នុងការប្រឆាំងក្រុមភេរវកម្ម ដែលលោកត្រាំបាន ទម្លាយឲ្យភាគីរុស្ស៊ីបានដឹង។

ការដែលដកតំណែងនោះដោយសារតែ លោក James commeyមិនព្រមស្តាប់តាម លោក ដូណាល់ ត្រាំក បានស្នើសុំឲ្យ លោក James Comeyប្រធាន FBI បញ្ចប់ការស៊ើបអង្កេតទៅលើករណីរបស់អតីតទីប្រឹក្សាសន្តិសុខជាតិដែលបានដាក់ការសង្ស័យថា មានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី ។ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហរដ្ឋអាមេរិក បានផ្សព្វផ្សាយដូច្នេះ ។

លោក ត្រាំ បានប្រាប់ដល់លោក Comeyបន្ទាប់ពីកិច្ចប្រជុំមួយនៅឯសេតវិមាននៅក្នុងខែកុម្ភៈថា “ខ្ញុំសង្ឃឹមថា អ្នកអាចបោះបង់រឿងនេះចោល” ។នេះបើតាមការបញ្ជាក់នៅក្នុងសារមួយ ដែលបានសរសេរដោយអតីតនាយក FBI ។

នៅពេលនេះ មិនត្រឹមតែដំណាងរាស្ត្រប៉ុណ្ណោះដែលចងចោទប្រកាន់ទោសលោកត្រាំ  ពលរដ្ឋអាមេរិក៤៨ភាគរយក៏ចង់ចោទប្រកាន់ទោស លោកត្រាំដូចគ្នា។នៅពេលនេះ ប្រធានាធិបតីអាមេរិក កំពុងតែ ធ្វើឲ្យបាត់បង់ទំនុកចិត្តពីសំណាក់ តំណាងរាស្ត្រអាមេរិកក៏ដូចជាពលរដ្ឋអាមេរិក ៕

Hillary-Clinton-Donald-Trump-FBI-701215

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print