ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចទូរស័ព្ទនៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ចូលទៅលួចទួរស័ព្ទដៃម៉ាកiPhone 7 នៅក្នុងផ្ទះត្រូវម្ចាស់ផ្ទះទាន់ចាប់ ប្រគល់នគរបាល ប៉ុស្តិ៍ឬស្សី២នៅវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី១៧ខែឧសភា ឆ្មាំ២០១៧នៅចំណុច ផ្ទះលេខ៧៣E3 ផ្លូវលេខ១៦៤ ក្រុមទី ១២ ភូមិ២ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជន សង្ស័យ មានឈ្មោះ ថន ទូច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។
ជនរងគ្រោះមានឈ្មោះ ប៉ាញ ស្រីណូ  ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៣E3ផ្លូវលេខ១៦៤ ក្រុមទី ១២ភូមិ២សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាម ប្រភព ព័ត៌មាន ពី ជនរងគ្រោះ បាន ប្រាប់ ឱ្យ ដឹង ថា មុនពេលកើតហេតុគេជើញជនសង្ស័យម្នាក់បានឡើងទៅផ្ទះកើតហេតុខាលើមួយស្ទុះក្រោយមកក៏ស្រាប់តែមានជនសង្ស័យម្នាក់បានបើកបង្អួតទ្វាផ្ទះរបស់ជនរងគ្រោះហើយបានលូកទួរស័ព្ទដៃម៉ាកiPhone 7 ពីនោះជនរងគ្រោះក៏បានលឺសំលេងក៏បានស្ទុះមកមើលក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែលួចយក  ទួរស័ព្ទដៃម៉ាកiPhone 7 របស់ខ្លួន។ពេលនោះជនរងគ្រោះក៏ស្រែកថាចោរៗក៏ដេញតាមពីក្រោយរហូតដល់ខាងក្រោយចៃដន្យពេលនោះក៏ត្រូវ កម្លាំង ល្បាត នគរបាល ប៉ុស្តិ៍អូឬស្សី២ប្រទះឃើញក៏ដេញចាប់ភ្លាមៗតែមង្ត។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ូស្តិ៍អូឬស្សី២ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍មិត្តភាពធ្វើការសាកសួរ និង កសាងសំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិ វិធី ច្បាប់ចំណែកទួរស័ព្ទដៃម៉ាកiPhone 7 ត្រូវប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពបានប្រគល់ឲ្យម្ចាស់ដើមវិញ៕

...

63700a02-6baa-49da-b3ef-730222d8c6eb

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print