រដ្ឋមន្ត្រីហិរញ្ញវត្ថ G 7 ​មិន​លើកយកបញ្ហា​ដ៏ចម្រូងចម្រាស​មកដាក់នៅក្នុង​របៀបវារៈនៃកិច្ចពិភាក្សាឡើយ

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេស្ឋកិច្ច របស់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង ៧ G-7 ដែលត្រូវធ្វើឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី ១៩ នៅក្នុងប្រទេសអីតាលី ដោយមិនលើកយកបញ្ហា រសើបបំផុត មកពិភាក្សាឡើយ ក្នុងនោះ បានបញ្ហាស៊ីរី កូរ៉ែខាងជើង ជាដើម។ ក៏ប៉ុន្តែក្រុម G-7 នឹងលើកយកបញ្ហាសន្តិសុខអ៊ីនធ័តនែតឬក៏ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងហិរញ្ញប្បទានភេរវនិយមវិញ។

ក្រៅពីនេះ បញ្ហាពាណិជ្ជកម្មដោយសេរីឬក៏កិច្ចការពារផលិតផលក្នុងស្រុក គឺពុំមានទេនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះដើម្បីចៀសវៀង នូវភាពប្រទូស្តរាយរវាងគ្នា។ នេះគឺជាលើកទីមួយដែរចាប់តាំងពីលោកត្រាំ បានឡើងជាប្រធានាធិបតីអាមេរិកមកដែលកិច្ចប្រជុំរបស់ក្រុមG7 ដែលមានអាមេរិក អាល្លឺម៉ង់ បារាំងអង់គ្លេស អ៊ីតាលីនិងកាណាដា បាន សម្រេចចិត្ត មិនលើកយកបញ្ហាដ៏ចម្រូងចម្រាសមកដាក់នៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាគ្នាទេ។

ម្យ៉ាងទៀតចំណុចដែលត្រូវបានគេលើកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G7 គឺស្ថិតនៅលើបញ្ហាសន្តិសុខអ៊ីនធ័រនែត ឬក៏ការប្រយុទ្ធប្រឆាំងទប់ស្កាត់បណ្តាញហិរញ្ញប្បទានភេរវនិយម។ ប្រធានបទទាំងពីរខាងលើនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់អាមរិកនិងរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីតាលី យល់ស្របគ្នាថាជាប្រធានបទយុទ្ធសាស្ត្រមួយនៅនាពេលជួបប្រាស្រ័យគ្នាកាលពីថ្ងៃព្រហ្បតិ៍មុន។

ក៏ប៉ុន្តែ លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានត្រៀមខ្លួនជាស្រេចដែរដើម្បីការពិភាក្សាគ្នានៅលើបញ្ហាដ៏សំខាន់ទាំងពីរខាងលើនេះនៅក្នុងកិច្ចប្រជុំទ្វេភាគី។ រីឯអាជ្ញាធរអ៊ីតាលីវិញ ដែលជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំ បានថ្លែងប្រាប់ថា “បញ្ហាបែបដូចនេះ នឹងត្រូវរក្សាទុកសម្រាប់ការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់បណ្តាប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃក្រុមប្រទេស G7 ដែលនឹងត្រូវប្រព្រឹត្តទៅនៅចុងខែឧសភាខាងមុខនៅ Sicile តំបន់ស្វ័យត្តអ៊ីតាលី៕
C8_-irNXkAQW2i3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print