បទល្មើសនេសាទនិងការឈូសឆាយដីព្រៃលិចទឹកក្នុងសហគមន៍៣គ្រប់គ្រោងដោយលោក ប៉ាត បាន ត្រូវបានពលរដ្នរិះគន់ថាកំពុងប្រព្រឹត្តអំពើពុករលួយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បទល្មើសដាក់សំរាស់ រាប់រយ កន្លែងនៅក្នុងបឹងចំនួន៩ ដែលជាបឹងអភិរក្សពូជត្រី  ត្រូវបានប្រជាពលរដ្នរឹះគន់ថា លោក អ៊ុម ធា អនុប្រធាន និងលោក ប៉ាត បាន ប្រធានសហព័ន្ធសមាគមន៍៣ គឺសមាគមន៍ ភូមិភ្នៅ សមាគមន៍ភូមិកងមាស សមគមន៍ ភូមិ ត្រើយអូរ បើកដៃអោយក្រុមនេសាទ ដាក់សំរាស់ រាប់រយកន្លែង  ហើយបង់ថ្លៃក្នុង១កន្លែង១០ម៉ឺនរៀល នេះគ្រាន់តែបទល្មើសដាក់សំរាស់នៅក្នុងដងស្ទឹងជីនឹតតែប៉ុណ្ណោះ ចំណែកក្នុងបឹងអភិរក្សវិញមិនដឹងបង់ថ្លៃប៉ុន្មាននោះទេ បទល្មើសទាំងនេះនៅក្នុងឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
 តាមប្រភពពត័មានច្បាស់ការពីរប្រជាពលរដ្នបានបញ្ចាក់ថា  បឹងទាំង៩ដែលជាបឹងអភិរក្សពូជត្រី មាន បឹង ក្រៃស្នោ តូច និង ធំ; បឹងកណ្ដោល តូច និងធំ ; បឹងក្របីខ្ចក តូចនិងធំ; បឹងព្រួស ;បឹង តាមុន ; ; បឹងទាំង៩នេះត្រូវបាន ប្រធាន អនុប្រធាន សហព័ន្ធសមាគមន៍ បើកដៃអោយប្រជានេសាទដាក់សំរាស  ចំណែបបទល្មើសឆក់ត្រីវិញ គឺបង់ជាខែ តែមិនបានបញ្ចាក់ថាថ្លៃប៉ុន្មានទេ  ទង្វើទាំងនេះត្រូវបានគេដឹងថាបើពុំមានការត្រូវរូវជាមួយនិងមន្រ្ដីជំនាញទេគឺមិនអាចដាក់បានទេ  ហើយក៏មានការបង្ហើប ថា ប្រធាន អនុប្រធានសមាគមន៍ ទាំង២នាក់ គឺមានមន្រ្ដីជំនាញជលផលនៅពីក្រោយខ្នង ប្រើប្រាស់ជំនួសដៃជើងរបស់ពួកគេ។
 លោក ប៉ាត បាន ប្រធានសហព័ន្ធសមាគមន៍ បានបញ្ចាក់កាលពីថ្ងៃមុនថា កន្លែងដែលលោកគ្រប់គ្រោងពុំមានបទល្មើសធំដុំនោះទេ មានតែប្រជាពលរដ្ន កាប់ខ្វាលចំការរបស់តិចតួចតែប៉ុណ្ណោះ ។
 លោកប៉ែន វណ្ណរិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា  ក្រោយពីបានទទួលពត័មាន លោកបានបញ្ចាអោយមន្រ្ដីរបស់លោកចុះទៅមើល ហើយ បើមានការបទល្មើស ថ្មីៗមែននោះ លោកនិងធ្វើរបាយការណ៍ដាក់ទៅតុលាការតែម្ដង៕
ប៊ុន រិទ្ធី20170508_141405 20170508_141531
20170508_142232 20170508_142233


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print