ខេត្តព្រះសីហនុ ៖ បើទោះបីជាមានការបញ្ជាក់ពី ឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណះអភិបាលខេត្តព្រះសី ហនុ និងជាប្រធានគណះកម្មាធិការអភិវឌ្ ឍន៍តំបន់ឆ្នេរ នាពេលកន្លងមកនេះទាក់ទងទៅនិងកា ររិះគន់របស់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៍ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរះ ជាតិ ដែលបានរិះគន់ចំៗទៅលើក្រុមហ៊ុ នបរទេសដែលកំពុងតែសាងសង់សំណង់់ សណ្ឋាគារលំដាប់ផ្កាយ៥ស្ថិតក្នុ ងភូមិ១ សង្កាត់៣ក្រុង-ខេត្តព្រះសីហនុថា ក្រុមហ៊ុនខាងលើកំពុងតែប្រើល្បិ ចថ្ពិនភ្នែកជាមួយរដ្ឋបាលសាលាខេ ត្តព្រះសីហនុ ក្រោមរូបភាព( មុងធំ បន្លំដេក ) ។
ក្រុមហ៊ុនខាងលើបានយកអ្នកមានអំ ណាចនៅខាងក្រោយខ្នង ក្នុងការរំលោភយកដីឆ្នេរសារធារណះ របស់រដ្ឋសាងសង់សំណង់រឹងមាំរបស់ ខ្លួនបានយ៉ាងរលូន មិនឃើញមានជំនាញពាក់ព័ន្ធឬអាជ្ញា ធរចុះត្រួតពិនិត្យឡើងវិញ ពីលក្ខណះបច្ចេកទេសដែល មាននៅក្នុងច្បាប់អនុញ្ញតិក្នុ ងការសាងសង់បានកំណត់រួចនាពេលកន្ លងមក ពីគម្លាតដីចំណីឆ្នេរសាធារណះរបស់ រដ្ឋ ដែលឯកឧត្តមបានបញ្ជាក់ថានិងឲ្ យមន្ត្រី ជំនាញចុះពិនិត្យលើនិយាមការ ដែលក្រុមហ៊ុនសាងសង់ខាងលើបានសន្ យានាពេលកន្លងមក បើក្រុមហ៊ុនមិនបានអនុវត្តតាមកិ ច្ចសន្យារបស់ខ្លួនរដ្ឋបាលខេត្ តនិងអនុវត្តទៅតាមនិតិវិធីនៃច្បា បសំណង់់។ ផ្ទុយទៅវិញ រហូតមកដល់ពេលនេះក្រុមហ៊ុនបរទេ សខាងលើបាននិងកំពុងតែបន្តចាក់ជា បង្គោលសរសរគ្រឹះធ្នឹមបេតុងដើម្ បីចាក់ដីលុបយកឆ្នេរធម្មជាតិ ធ្វើជាកម្មសិទ្ទឯកជនរបស់ក្រុមហ៊ុ ន ដោយបានប្រើល្បិច ( មុងធំ បន្លំដេក )ដដែល។
មន្ត្រីរាជការនិងប្រជាពលរដ្ឋនៅ ខេត្តព្រះសីហនុបានឲ្យដឹងថា កន្លងមកពលរដ្ឋគាំទ្រយ៉ាងពេញទំហឹ ងទៅនិងចំណាត់ការរបស់អាជ្ញាធរខេ ត្តដែលបាន រំដោះទុំលុះទុំលាយរបងហ៊ុំព័ទ្ ធដីឆ្នេរសមុទ្រចំណុចសំខាន់ៗបា នជាច្រើនកន្លែងសម្រាប់បំរើឲ្យភ្ ញៀវទេសចរណ៍ទន្ទឹមជា មួយគ្នានេះក៍ នៅមានចំណុចសេសសល់តំបន់ឆ្នេរ មួយចំនួនទៀត ដែលប្រជាពលរដ្ឋ មិនមានធនធានអាចចូលទៅកំសាន្តបា ននៅឡើយទេ ដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ដែលមា នព្រំជាប់គ្នាជាមួយនិងសណ្ឋាគា រដែលកំពុងដំណើរការសាងសង់ខាងលើបើ ប្រជាពលរដ្ឋឬមន្ត្រីរាជការ មិនសម្រាកនៅក្នុងសណ្ឋារគារលំដា ប់ខ្ពស់ខាងលើនោះទេសូម្បីតែធ្វើ ដំណើរឆ្លងកាត់តាមឆ្នេរក្បែរសណ្ ឋាគារក៍ត្រូវបាន ហាមឃាត់ដោយសន្តិ សុខរបស់សណ្ឋាគារនោះដែរ។ ប្រភពខាងលើបានបន្តទៀតថាស្រាប់ តែពេលថ្មីៗនេះក្រុមហ៊ុនបរទេសដែ លកំពុងដំណើរការសាងសង់ខាងលើបានចា ក់បង្គោលគ្រឹះនិងធ្នឹមបេតុងរំលោ ភយកដីឆ្នេរដែលជាការបាត់បង់ឆ្នេ រជាថ្មីបន្ថែមទៀត សបញ្ជាក់ពីសកម្មភាពផ្គើនទៅនិ ងរដ្ឋបាលសាលាខេត្តក៍ដូចជាក្រសួ ងទេសចរណ៍ ដែលបានខិតខំបើកឲ្យដំណើរការ និងកំណត់ឲ្យមានតំបន់ឆ្នេរ សម្រាប់បំរើឲ្យវិស័យចរណ៍បន្ថែ មទៀតទៅវិញ។
ឯកឧត្តមឈិន សេងងួនអភិបាលរងខេត្តប្រធានគណះ កម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេ រខេត្តព្រះសីហនុបានឲ្យដឹងថាបន្ ទាប់ពីទទួលបានពត៏មានថាក្រុមហ៊ុ នខាងលើសាងសង់រំលោភលើដីចំណីឆ្នេ រឯកឧត្តមបានឲ្យក្រុមការងារបច្ចេ កទេសអន្តរវិស័យខេត្តចុះត្រួតពិ និត្យវាស់វែងដោយម៉ាស៊ីន (G.P.S)រកចំណុចនិយាមការទៅតាមប្ លង់ស្ថាបត្យកម្មរបស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្មសំណង់និងសុរិ យោដីដោយកំណត់យកចំនួន៣ពង់ ប៉ុន្តែដោយសារតែម៉ាស៊ីនវាស់វែង( G.P.S) តូចពេកដូចនេះក្រុមការងារបច្ចេ កទេសខាងលើបានធ្វើរបាយការណ៍ជូ នឯកឧត្តមអភិបាលខេត្តដើម្បីណែនាំ ឲ្យម្ចាស់ក្រុមហ៊ុនសាងសង់ខាងលើ សហការណ៍ជាមួយមន្ទីររៀបចំដែនដីខេ ត្តនិងក្រសួងរៀបចំដែនដីនគរូបនី យកម្មសំណង់និងសុរិយោដីដើម្បីបា នយកម៉ាស៊ីនវាស់វែងខ្នាតធំ យកមករកចំណុចនិយាមការ ឲ្យបានជាក់លាក់ទៅតាមប្លង់គោលស្ ថាបត្យកម្មបន្ថែមទៀត។
ឯកឧត្តមបា នបន្តឲ្យដឹងទៀតថា តាមប្លង់ស្ថាបត្យកម្មដែលក្រុមហ៊ុ នបរទេសខាងលើបានស្នើរសុំ សាងសង់ជាសណ្ឋាគារលំដាប់ផ្កាយ៥ អនុញ្ញត្តិដោយអាជ្ញាធរខេត្តនិ ងមានការឯកភាពពីអាជ្ញាធរជាតិគ្ រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្ រកម្ពុជាដើម្បីរៀបចំឆ្នេរឲ្យបា នស្អាតសម្រាប់បំរើឲ្យសាធារណះជន ឯកឧត្តមបានគូសបញ្ជាក់ទៀតថាតាមប្ លង់គោលនៅលើដីឆ្នេរខាងមុខសណ្ឋាគា រមាន រៀបជាសួនច្បារ ផ្លូវថ្មើរជើង និងអាងហែលទឹកសម្រាប់បំរើឲ្យសាធា រណះជនពេលធ្វើដំណើរចូលមកកំសាន្ តដោយកំណត់យកថ្លៃសេវាទាបទៅតាមកា រកំណត់របស់អាជ្ញាធរជាតិគ្រប់គ្ រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុ ជា។ហើយក៍ជាសមិទ្ធិផលទេសចរណ៍ថ្មី មួយទៀតសម្រាប់ខេត្តព្រះសីហនុ។
ទោះបីមានការអះអាងរបស់ឯកឧត្តមអភិ បាលរងខេត្តយ៉ាងណាក៍ដោយ ក៍មន្ត្រីរាជការ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបា នដាក់ការសង្ស័យថាជាករណីឃុបឃិតមា នលក្ខណះជាប្រព័ន្ធ ក្នុងការរំលោភយកដីឆ្នេរក្រោមរូ បភាព (មុងធំ_បន្លំដេក ) ដែលផ្ទុយទៅនិងច្បាប់រដ្ឋធម្មនុ ញ្ញនៃព្រះរាជាណាចក្របានចែងថា ភ្នំ ទន្លេ បឹងបួរ ឆ្នេរសមុទ្រ។ល។មិនមានបុគ្គលណាម្ នាក់យកធ្វើជាអាជីវកម្មនិងជាកម្ មសិទ្ធបុគ្គលណាម្នាក់បានដែរ ៕ ឆ្លាមសមុទ្រ