យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់៨ឃុំ-សង្កាត់ នៅក្នុងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៧ គឺជាថ្ងៃដែល គ. ជ. ប កំណត់អោយគ្រប់ គណៈបក្សនយោបាយដែលបានចុះបញ្ជី ត្រឹមត្រូវ ដើម្បីប្រកួតប្រជែង បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ ធ្វើយុទ្ធនាការ ឃោសនា រកសំលេងឆ្នោត ពីប្រជាពលរដ្ឋរៀងៗខ្លួន ដោយឡែកសម្រាប់ខេត្តប៉ៃលិនក៍មានគណៈបក្ស នយោបាយចំនួន ៤បានដាក់បេក្ខជន របស់ខ្លួន សម្រាប់ការបោឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ មាន៨ឃុំ សង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧ រួមមាន ៖ គណៈបក្ស ប្រជាជនកម្ពុជា ,គណៈបក្ស សង្គ្រោះជាតិ,គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិង ,គណៈបក្ស អំណាចខ្មែរសម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការឃោសនា បោះឆ្នោត ក្នុងខេត្តប៉ៃលិន។

ក្នុងនោះមាន២ គណៈបក្សគឺគណបក្សប្រជាជនកម្ពុជានិងគណៈបក្សសង្គោះជាតិដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំជាងគេ ដោយ មានសមាជិក សមាជិការ និងអ្នកគាំទ្ររបស់ខ្លួនចូលរួមជាមួយពាន់នាក់មានទាំងក្បួន រថយន្ត ជា១០០គ្រឿងនិងម៉ូតូ ជា៥០គឿង អមដោយមានឧបករណ៍យ៉ាងរំពងសំម្លេង  តាមឃោសន ស័ព្ទ ផ្សព្វផ្សាយលើគោលនយោបាយ គណបក្សរបស់ខ្លួន ជូនដល់ មហាជនទូរទោបានជ្រួតជ្រាបផងដែរ ។

យុទ្ធនាការ ឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនេះ ប្រព្រឹត្តទៅក្រោមការខ្លាំមើល សង្កេតការ សំណាក់តំណាង គណបក្សនយោបាយជាតិ និងអន្តរជាតិ ជាពិសេស ការ ការពារ សន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំង មានសមត្ថកិច្ច របស់ខេត្ត ធ្វើយ៉ាងណាអោយដំណើរការឃោសនារកសម្លេង ឆ្នោត របស់គណៈបក្ស ប្រព្រឹត្តទៅ ប្រកបដោយភាពរលូន ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនា រកសម្លេងឆ្នោត ក្នុងឱកាសនៃការជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ ២១០៧ ត្រូវបាន កំណត់ក្នុងច្បាប់បោះឆ្នោត ៕  ស សារ៉េត

...

IMG-20170522-WA0016 IMG-20170522-WA0011 IMG-20170522-WA0012 IMG-20170522-WA0014 IMG-20170522-WA0013 IMG-20170522-WA0015 IMG-20170522-WA0017

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print