ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជាកំលាំងផ្ទាល់ បង្រ្កាបក្មេងទំនើងជាក្រុម នៅមុខសណ្ឋាគារ សុខាសៀមរាប (តាមបណ្តោយផ្លូវ បុរីរដ្ឋបាល ខេត្តសៀមរាប) ក្នុងនោះឃាត់ខ្លួនបានចំនួន ៣១នាក់ ម៉ូតូ ២១គ្រឿង ក្នុងនោះមាន ៩នាក់ មានពិនិត្យឃើញសារធាតុញៀន ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ស្ថារនិតិសប្បទា អ្នកញៀនគ្រឿងញៀន ខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា ក្មេងទំនើងទាំងនេះបាននាំគ្នាបង្កើតជាក្រុមដែលមានដាវសាំម៉ារៃ វាយតប់ជនស្លូតត្រង់ ដែលតែងតែបង្កអសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងក្រុមសៀមរាប ដែលធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕
...
ដោយ៖ សហការី