និស្សិតច្បាប់ ម្នាក់ស្លាប់យ៉ាងអាណោអាធ័ម ខណៈកំពុងជិះ ម៉ូតូទាំងកណ្ដោលភ្លៀង ត្រូវរថយន្តបុកពីក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតច្បាប់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ មេឃកំពុងធ្លាក់ភ្លៀងផងនោះ ស្រាប់តែមាន រថយន្តមួយគ្រឿង មិន ចាំ ម៉ាក បាន បើក មកបុកពីក្រោយហើយ កៀរ រ ផ្ទប់ បណ្តាល ឱ្យ ដួល បោក ក្បាល ទៅ នឹង របាំង ថ្ម ពុះ ចែក ទ្រូ វ ផ្លូវ រួច បើក រត់គេច ខ្លួន បាត់ ស្រមោល ។ ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ ដែរ បាន កើតឡើង កាលពី វេលា ម៉ោង ៣ និង ៤៥ នាទី ល្ងាច ថ្ងៃ ទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ នៅ មុខ ផ្ទះ លេខ ២៣៣ ផ្លូវ លេខ ២៧១ ក្នុង សង្កាត់ ទួល ទំពូង ទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យុវជន រង គ្រោះ មានឈ្មោះ ផេង សិរី បណ្ឌិត អាយុ ២៤ ឆ្នាំ និស្សិត ច្បាប់ ឆ្នាំ ទី ៤ ស្នាក់ នៅផ្ទះ ជួល ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ខណ្ឌមានជ័យ មានស្រុក កំណើត នៅ ភូមិ ថ្កុ ល ឃុំ ត្រើយ ស្លា ស្រុក ស្អាង ខេត្តកណ្តាល ។

តាម ប្រភពព័ត៌មាន ពី សមត្ថកិច្ច បាន ប្រាប់ ឱ្យ ដឹង ថា  មុន ពេល កើតហេតុ យុវជន រង គ្រោះ បានជិះ ម៉ូតូ មួយ គ្រឿង ម៉ាក C125 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កណ្តាល 1I-1312 តែ ម្នាក់ឯង ដោយ មាន ដឹក អង្ករ មួយ កំណាត់ បាវ ពីក្រោយ ទៀត ក្នុង គោលបំណង សំដៅ ទៅ កាន់ ផ្ទះ ជួល របស់ ខ្លួន នៅ ឯ ស្ទឹង មាន ជ័យ នោះ ។ តាម ប្រភព ដដែល បាន ប្រាប់ បន្ត ទៀត ថា លុះ មក ដល់ ចំណុច កើតហេតុ ខាងលើ ក៏ ស្រាប់តែ មាន រថយន្ត មិន ស្គាល់ ម៉ាក មួយ គ្រឿង បើក មក ពីក្រោយ និង កៀរ បណ្តាល ឱ្យ ដួល និង បោក ក្បាល ទៅ លើ រនាំង ពុះ ចែក ទ្រូងផ្លូវ បណ្តាល ឱ្យ ស្លាប់ ទាំង មេឃ កំពុង មាន ភ្លៀង ធ្លាក់ ហើយ អូស បាវ អង្ករ កំពប់ ពេញ ផ្លូវ ផង ដែរ រួច បើក រត់គេច ខ្លួន បាត់ ស្រមោល ។

ក្រោយ ពេល កើតហេតុ កម្លាំង មាន សមត្ថកិច្ច មូលដ្ឋាន និង ចរាចរណ៍ ខណ្ឌចំការមន ក៏ បាន ចុះ មក ដល់ ធ្វើការ វាស់វែង នៅកន្លែង កើតហេតុ និង កំពុង តែ ធ្វើការ ស្រាវជ្រាវ តាម រយៈ កាមេរ៉ា សុវត្ថិភាពរករថយន្តបង្ក ដើម្បីយកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកឯ សាកសព យុវជន និស្សិត រង គ្រោះ ត្រូវ បាន ក្រុម គ្រួសារ ដឹក យក ទៅ ធ្វើបុណ្យ ទៅ តាម ប្រពៃណី នៅ ឯ ស្រុក កំណើត ផង ដែរ  ៕  ស រស្មី

...

IMG-20170522-WA0026 IMG-20170522-WA0027 IMG-20170522-WA0025

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print