រថយន្តមិនស្គាល់ម៉ាក បើកបោះពួយបុកម៉ូតូបណ្តាលឲ្យបុរស២នាក់ស្លាប់និងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្តមិនស្គាល់ម៉ាកបើកបោះពួយបុកម៉ូតូមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៨ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ចំរើន  ផានី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបើកបរម៉ូតូ) និងអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់នោះឈ្មោះ និន  វណ្ណា អាយុ២២ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV-6564 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះជិះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្តាលឲ្យជន រងគ្រោះទាំង២នាក់ស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបានបើកគេចខ្លួនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕  ស្អាងជ័យ

...

984940c2-1fca-47ff-99f6-d4c1f5c466d3 f7a140a9-8439-4f0d-b276-ac6713ce7c2e (1) b115eecd-37fc-4315-95dd-f5c9377de498 f7a140a9-8439-4f0d-b276-ac6713ce7c2e 8aac21a2-3d4d-4f08-ad23-58feb52d4ca5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print