ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៧ ម៉ោង១៤,៣០នាទី នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ មានករណីចោរកាច់សោរកលួចយកម៉ូតូ មួយកើតឡើង ជនសង្ស័យមានគ្នា ៣នាក់ ក្រោយពីធ្វើសកម្មភាព បានជិះរត់ ភ្លាមៗ នោះ ម្ចាស់បានដឹងទាន់ សហការជាមួយសមត្ថកិច្ចក៏ដេញចាប់ បានម្នាក់ ឈ្មោះ ហាន់ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្ន នៅក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ រីឯ២នាក់ទៀត បានរត់គេចខ្លួន (១,ឈ្មោះនិល និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) ។
វត្ថុតាងចាប់យកបាន ម៉ូតូHONDA C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រះសីហនុ,1C.6613 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះហង្ស សារាឌី ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស ។ បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ៕
ឆ្លាម សមុទ្រ