កូរ៉េខាងជើងបានប្រមានអាមេរិកថា «មិនត្រូវរងកចាំការសុំអភ័យទោសណាមួយពីកូរ៉េខាងជើង ឡើយ» ហើយថែមទាំងគំរាមកំហែង ជម្រុញកម្មវិធីបរមាណូ ដើម្បីទប់ទលនិងសកម្មភាព ចងកំនុំរបស់អាមេរិក។
តាមសារព័ត៌មាន Express នេះជាការប្រមានថ្មីបំផុតរបស់កូរ៉េខាងជើង ក្នុងពេលដែលប្រឈមមុខតានតឹងជាមួយអាមេរិក មិនចុះកម្តៅសោះ។ រដ្ឋាភិបាលអាមេរិក ក្រោមកដារដឹកនាំរបស់លោកដូណាលត្រាំ ចាត់ទុកការរារាំងកូរ៉េខាងជើង ផលិតអាវុធបរមាណូ និងកាំជ្រួចមីស៊ីល គឺជា អាទិភាព។
ការប្រកាសរបស់កូរ៉េខាងជើង ក៏បានរំលឹកដល់អតីតប្រធានាធិបតី Park GeunHye ហើយប្រមានថាកូរ៉េខាងជើង នឹងមានរាថយ ចំពោះសកម្មភាព បង្ករសង្គ្រាមពីប្រទេសជិតខាងនិងអាមេរិកឡើយ។
អ្នកនាំពាក្យគណកម្មធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិករបស់កូរ៉េខាងជើង KAPPC ថា «កូរ៉េខាងត្បូង គួតតែទទួលបានមេរៀន ពីការបញ្ចប់របស់ លោកស្រី Park GeunHye អ្នកដែលទទួលលទ្ធផល អាក្រក់បំផុត ដែលប្រឆាំងនិង កម្មវិធីបមរាណូរបស់កូរ៉េខាងជើង»។
កូរ៉េខាងជើងបានប្រកាសថា«ការដែលធ្វើឲ្យប្រទេសជិតខាង រង្គ្រោះដោយសារតែមានការជួយពីខាងក្រៅនោះ គឺបង្ករឲ្យមាន សោកនាដកម្មបរមាណូ តែប៉ុណ្ណោះ។ អ្នកដែល ឌឺដង រារាំងកូរ៉េខាងជើង ផលិតអាវុធបរមាណូ ដើម្បីការពារខ្លួននោះ មិនត្រូវរងចាំការសុំលើកលេងទោសពីកូរ៉េខាងជើងឡើយ»។
កូរ៉េខាងជើងបានបញ្ចាក់ថា អធិបតេយ្យរបស់ប្រទេសនេះរងការបំពានយ៉ាងខ្លាំងដោយសារតែ សកម្មភាព ឌឺដងចងកំនុំរបស់អាមេរិកនិងសម្ព័ន្ធមិត្ត រយៈពេលកន្លងមក។ ប៉ុន្តែសកម្មភាពទាំងនោះនឹងមិនធ្វើឲ្យកូរ៉េខាងជើង ត្រូវបោះបង់ ឬកាត់បន្ថយកម្មវិធីបមរាណូរបស់ខ្លួនឡើយ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេ-អ៊ីន បានដាក់បញ្ជា ឲ្យមានកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ ជាបន្ទាន់នៅឯវិមានខៀវ បន្ទាប់ពីប្រទេស កូរ៉េខាងជើង (DPRK) បានបាញ់សាកល្បង គ្រាប់មីស៊ីល ផ្លោងកាលពីព្រឹកនោះ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ។
លោក Park Su-hyunអ្នកនាំពាក្យមួយរូប របស់លោកប្រធានាធិបតីបានថ្លែងប្រាប់ដល់ សារព័ត៌មានថា លោកប្រធានាធិបតី Moon បានចេញបញ្ជាឲ្យមានកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ មួយពីលោក Chung Eui-yongដែលត្រូវបាន តែងតាំងជាទីប្រឹក្សា សន្តិសុខជាន់ខ្ពស់បានតែងតាំងថ្មីថ្មោង នៅព្រឹកថ្ងៃម្សិលមិញដែរនោះ ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៦និង០០នាទីយប់ ម៉ោងក្នុងតំបន់ ដែលមានលោក Chung ជាប្រធាន នៃការដឹកនាំការិយាល័យ សន្តិសុខជាតិ ជាអធិបតី នៅឯវិមានខៀវ៕