រថយន្តបែនបើកបោះពួយបុករថយន្តLexus570ខូចខាតយ៉ាងដំណំសំណាងល្អមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តកណ្តាល ៖  រថយន្តម៉ាកហ្វុយហ្សូប្រភេទបែនដឹកដីបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកគូថរថយន្តLexus LX570 SPORTPLUS ពេញមួយទំហឹង បណ្តាលរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តបែនដឹកដីម៉ាកហ្វុយហ្សូ ពណ៌ក្រហមលាយទឹកមាស ពាក់ស្លាកលេខ ព្រៃវែង3A-0376 ជាកម្មសិទ្ធរបស់ឈ្មោះ ទុន សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ7Eo ផ្លូវ118 សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អឿន លាប ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឯរថយន្តLexus LX570 SPORTPLUS ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អូន សុខុម ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខB8 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបែនដឹកដីបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្តLexus LX570 SPORTPLUS ពេញមួយទំហឹង បណ្តាលរថយន្តLexusរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដី ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ ។ បន្ទាប់ពីធ្វើការសាកសួរសមត្ថកិច្ចនគរបាលបានឈានដល់ធ្វើតេស្តទឹកនោមអ្នកបើកបររថយន្តបែនដឹកដី រកឃើញសារធាតុញៀននៅក្នុងខ្លួន ។ អ្នកបើកបររថយន្តខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕  ស្អាងជ័យ

ee1d0c55-fa41-4e0a-9d31-9aced95babe0 0468a7e1-c14f-452a-964e-f2b616eea470 377d7bac-43af-43e3-8642-bf2b65ca816d

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print