ជនបរទេសសញ្ជាតិអាមេរិកដេកស្លាប់ក្នុងបន្ទប់ជួលក្រុងព្រះសីហនុ សង្ស័យមានជំងឺ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីជនបរទេសដេកស្លាប់នៅចំណុចផ្ទះជួលរបស់លោកគាំ សុខុម បន្ទប់លេខ១៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុម ទី២៣ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ទល់មុខតារាងបាល់ទាត់ស្តារក្រោន កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។

 ជនរងគ្រោះ (សាកសព) ឈ្មោះ EDWIN JAMES ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៩-០៥-១៩៣៨ សញ្ជាតិ អាមេរិក មុខរបរនិវត្តជន កាន់លិខិតឆ្លងដែនលេខ ៖ 565290267 មានសុពលភាពដល់ថ្ងៃទី១៣-០២-២០២៧ ទិដ្ឋាការលេខ TF 05455695 មានសុពលភាពដល់ថ្ងៃទី០៨-០៧-២០១៧ ។

ជនរងគ្រោះ (សាកសព) ខាងលើបានមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី១៥-០៥-២០១៧ រហូតដល់បច្ចុប្បន្ន ។

ឆ្លងតាមការត្រួតពិនិត្យនិងសន្និដ្ឋានរបស់លោកវេជ្ជៈបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះសីហនុ រួមនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តបានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ។

បច្ចុប្បន្ន សាកសព រក្សាទុកបណ្តោះអាសន្ននៅកន្លែងកើតហេតុ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ

...

unnamed (8) unnamed (7) unnamed (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print